Saturday, April 27, 2024
Homeតារាខ្មែរខាត់ សុឃីម ចាប់ដៃឆាយ វីរៈយុទ្ធ បោះទុន២លានដុល្លារភ្លាម លក់ដីអស់២០០ឡូតិ៍ភ្លែត

ខាត់ សុឃីម ចាប់ដៃឆាយ វីរៈយុទ្ធ បោះទុន២លានដុល្លារភ្លាម លក់ដីអស់២០០ឡូតិ៍ភ្លែត

អ្នកនាងខាត់ សុឃីម បានក្លាយទៅជាអ្នករកស៊ីផ្នែកអចលនទ្រព្យ ដោយចាប់ដៃជាមួយលោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ និងក្រុមហ៊ុន GM សហការគ្នាពុះដីឡូតិ៍លក់ ស្ថិតនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើទំហំដីជាង10ហិកតារ តម្លៃ2លានដុល្លារ។

អ្នកនាងខាត់ សុឃីម បានឱ្យដឹងថា “អ្នកនាងមិនសូវមានបទពិសោធន៍រឿងរកស៊ីលក់ដីឡូត៍ ដើម្បីចំណេញនោះទេ តែអ្នកនាងមានមិត្តភក្តិដ៏ជិតដិត ដែលបានបែកគ្នាយូរមកហើយ ទើបជួបគ្នាថ្មីៗនេះ គឺលោកម៉េន ហ្គានី ដែលជាម្ចាស់ភាគហ៊ុន ទើបអ្នកនាងសម្រេចចូលរួមលើកដំបូងក្នុងការពុះដីឡូតិ៍លក់នេះ ហើយគ្រាន់តែថ្ងៃសម្ពោធគម្រោងទី1ភ្លាម គឺលក់ដាច់អស់ជាង200ឡូត៍ទៅហើយ ក្នុងចំណោម700ឡូត៍នោះ។

ដោយឡែក លោកឆាយ វីរៈយុទ្ធ វិញ បានឱ្យដឹងថា “លោកក៏ធ្លាប់គិតពីគម្រោងរកស៊ីពុះដីឡូត៍នេះដែរ ហើយស្របពេលដែលខាត់ សុឃីម ទាក់ទងមក លោកក៏ចូលភ្លាមតែម្តង ពិសេស គឺការវិនិយោគរួមគ្នាជាមួយមិត្តភក្តិរបស់អ្នកនាងសុឃីម គឺលោកម៉េន ហ្គានី ដែលជាម្ចាស់ភាគហ៊ុនធំនោះ លោកពិតជារីករាយក្នុងកិច្ចសហការនេះ”។

ខាត់ សុឃីម បានឱ្យដឹងដែរថា “សម្រាប់គម្រោងពុះដីឡូត៍លក់នេះ មិនមែនអ្នកនាងគ្រាន់តែចូលរួមដើម្បីចំណេញក្បាលកាក់ទេ តែអ្នកនាងមានភាគហ៊ុន25% លោកឆាយ វីរៈយុទ្ធ  25% និងក្រុមហ៊ុន GM ដែលមានបទពិសោធន៍ពុះដីឡូត៍ស្រាប់នោះ ភាគហ៊ុន50%។  សម្រាប់អ្នកនាងផ្ទាល់ ក៏បានគិតដែរថា  បើសិនជាបានប្រាក់ចំណេញតាមរយៈការលក់ដីឡូត៍នេះ អ្នកនាងក៏នឹងបង្វិលទឹកប្រាក់មួយចំនួន ដើម្បីទៅជួយដល់មូលនិធីមន្ទីរពេទ្យគន្ធបុប្ផា និងក្មេងៗកុមារកំព្រា ផងដែរ។

ចំពោះការងារសិល្បៈវិញ អ្នកនាងខាត់ សុឃីម បានឱ្យដឹងថា  “ទោះជារវល់រកស៊ីផ្នែក អចលនទ្រព្យយ៉ាងណា ក៏មិនចោលអាជីពចាស់ដែរ ហើយសម្រាប់បុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ អ្នកនាងត្រៀមចេញបទប្រពៃណីខ្មែរ 12បទ ដើម្បីស្វាគមន៍ឆ្នាំថ្មី។ ដោយឡែក ចំពោះការពុះដីឡត៍នេះ នៅពេលដែលជោគជ័យគម្រោងទី1 អ្នកនាងនិងដៃគូ នឹងឈានទៅលក់គម្រោងទី2ទៀត នៅពេលខាងមុខនេះ៕

RELATED ARTICLES