Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិត្រាំ ៖ ហ្ស៊ីនស៊ូ អាបេ ស័ក្តិសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព

ត្រាំ ៖ ហ្ស៊ីនស៊ូ អាបេ ស័ក្តិសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព

យោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានឱ្យដឹងថា លោកហ្ស៊ីនស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន មានលក្ខណៈសម្បត្តិល្អជាងប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ២០១៩។

នៅក្នុងសេតវិមាន កាលពីថ្ងៃសុក្រ លោកដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នាយករដ្ឋមន្ត្រីជប៉ុន មានគុណសម្បត្តិលើសលប់ជាងរូបខ្ញុំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព នៅក្នុងកិច្ចពិភាក្សាឈានទៅរកកាត់បន្ថយភាពតានតឹងជាមួយប្រទេសកូរ៉េខាងជើង។

លោកដូណាល់ ត្រាំ បានបន្តទៀតថា “លោកហ្ស៊ីនស៊ូ អាបេ បានផ្តល់ឯកសារ៥ទំព័រ ដ៏មានអត្ថន័យសម្រាប់ដាក់ពាក្យសុំយកពានរង្វាន់ណូបែលសន្តិភាព”។

លោកហ្សុីនស៊ូ អាបេ (Photo : The Japan Time)

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រធានាធិតីសហរដ្ឋអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន នៅក្នុងទីក្រុងតូក្យូ បានឱ្យដឹងថា ក្រសួងបានដឹងអំពីការលើកឡើងរបស់លោកដូណាល់ ត្រាំ ប៉ុន្តែសុំមិនធ្វើអត្ថាធិប្បាយ ដើម្បីកុំឱ្យមានភាពល្អក់កកររវាងមេដឹកនាំទាំង២។

ចំណែកឯអ្នកនាំពាក្យសេតវិមាន ក៏មិនអាចសុំធ្វើការអត្ថាធិប្បាយបានដែរ នៅពេលដែលអ្នកសារព័ត៌មានកាសែត Reuters ព្យាយាមទាក់ទងទៅ។

លោកហ្ស៊ីនស៊ូ អាបេ គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតជាមួយលោកដូណាល់ ត្រាំ ក្នុងការស្វះស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ ជាពិសេស គឺការរៀបចំឱ្យមានជំនួបប្រជុំកំពូលរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។

សម្រាប់ការប្រជែងយកពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ២០១៩ មានបេក្ខជន៣០៤រូប ដែលជាចំនួនមួយដ៏ច្រើនបំផុត មិនធ្លាប់មានពីមុនមក៕

RELATED ARTICLES