Friday, April 26, 2024
Homeតារាខ្មែរប្រេម៉ា បាត់មុខពីសិល្បៈ សម្ងំព្យាបាលជំងឺគីសនៅបំពង់ក

ប្រេម៉ា បាត់មុខពីសិល្បៈ សម្ងំព្យាបាលជំងឺគីសនៅបំពង់ក

តារាចម្រៀងភ្លេងរីខដ ស្រីស្រស់តូចតន់ ប្រេម៉ា បាត់ខ្លួនពីលើឆាកតន្ត្រីទាំងស្រុងជាច្រើនខែមកហើយ ដោយសារតែនាងមានជំងឺធ្វើទុក្ខធ្ងន់ធ្ងរ គឺកើតដុំគីសនៅបំពង់ក តម្រូវឱ្យវះកាត់ជាបន្ទាន់ ទើបស្រីស្អាតមិនអាចបង្ហើរសំនៀងបានដូចមុនទៀតឡើយ។

យ៉ាងណា កាលពីពេលថ្មីៗនេះ កញ្ញាប្រេម៉ា បានលេចមុខនៅឆាកតន្ត្រីទូរទស្សន៍អាស៊ីអាគ្នេយ៍ ហើយនាងបានលើកយកបទចម្រៀង៤បទមកច្រៀង ទាំងបំពង់កនៅមិនទាន់ជានៅឡើយ  ក្រោយពេលដែលវះកាត់កាលពីពេលថ្មីៗនេះ។ បទចម្រៀងទាំង៤បទ ដែលប្រេម៉ា យកមកច្រៀងទាំងខ្លួនមានជំងឺនោះ មានដូចជាបទ “យើងជាអ្វីនិងគ្នា”, “Sad Life”, “Shape of You”  និងបទ “Attention”។

ប្រេម៉ា បានឱ្យដឹងថា ក្រោយខកខានឡើងឆាកជាងកន្លះឆ្នាំ ពេលនេះនាងសាកល្បងកាន់ក្បាលមីក្រូសាជាថ្មីវិញហើយ តែការច្រៀង គឺគ្មានថាមពលដូចមុនទេ ហើយមានពេលខ្លះធ្វើឱ្យនាងឆាប់ហត់ ព្រោះបំពង់កទើបវះកាត់មិនទាន់ជាដូចដើម។ ប៉ុន្តែមូលហេតុដែលនាងត្រូវបង្ខំចិត្តឡើងឆាកនៅពេលនេះ ព្រោះជាការសាកល្បងឡើងវិញ កុំឱ្យខានច្រៀងយូរពេក ជាការធ្វើតេស្តខ្លួនឯងថា ច្រៀងកើតឬអត់ ? ប៉ុន្តែនាងមិនដឹងថា ពេលណាអាចចូលច្រៀងយ៉ាងពេញទំហឹងដូចមុនបានឡើយ  ព្រោះថា រយៈពេល៦ខែ ត្រូវពេទ្យណាត់ទៅពិនិត្យសុខភាពសារជាថ្មីទៀត។

ប្រេម៉ា​​ មានរូបសម្រស់គូរឱ្យទាក់ទាញ​នៅផលិតកម្មភ្លេងរីខដ ដែលជាសាខារបស់ហង្សមាស ប៉ុន្តែការអាក់ខានឡើងឆាកជាច្រើនខែនេះ ធ្វើឱ្យស្រីស្រស់ពិបាកប្រជែងជាមួយតារារួមក្រុម ស្របពេលដែលមានំណឹងថា ប្រេម៉ា ចង់ចេញពីហង្សមាស ទៅធ្វើបទចម្រៀងចេញនៅលើយូធូបដោយខ្លួនឯង។

ប៉ុន្តែក្នុងជំនួបកាលពីពេលថ្មីៗនេះ ប្រេម៉ា បានឱ្យដឹងថា នាងបានជួនដំណឹងទៅក្រុមហ៊ុនហង្សមាស ហើយអំឡុងពេលដែលនាងធ្លាក់ខ្លួនឈឺនេះ ហើយក្រុមហ៊ុនមិនថាអីទេ ព្រោះសុខភាពសំខាន់ជាងការងារ។

ប្រេម៉ា បញ្ជាក់ថា នាងច្រៀងគ្មានបំណងទៅប្រកួតប្រជែងជាមួយតារាណាឡើយ ហើយនៅពេលសុខភាពនាងល្អ ទើបចេញបទចម្រៀងថ្មីៗឡើងវិញ៕

RELATED ARTICLES