Saturday, April 27, 2024
Homeតារាខ្មែររិន សាវ៉េត សេងហាងផឹកស៊ី "វីរជន" ឲ្យថៅកែថ្មីគ្រប់គ្រង

រិន សាវ៉េត សេងហាងផឹកស៊ី “វីរជន” ឲ្យថៅកែថ្មីគ្រប់គ្រង

តារាចម្រៀងពោះម៉ាយ លោករិន សាវ៉េត ដែលជាថៅកែហាងផឹកស៊ីឈ្មោះ វីរជន នៅម្តុំមេភ្លើងអូរបែកក្អមនោះ ពេលនេះតារាចម្រៀងផលិតកម្មរស្មីហង្សមាស បានលក់ទៅឱ្យម្ចាស់ផ្សេងទៀតជាអ្នកគ្រប់គ្រងទៅហើយ។

អ្នកជិតខាងហាងនោះ បានឱ្យដឹងថា រិន សាវ៉េត គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការមើលហាង ទើបសម្រេចចិត្តសេងហាងនោះទៅឱ្យថៅកែថ្មីជាអ្នកគ្រប់គ្រងជំនួសវិញ។

រិន សាវ៉េត បានបើកហាងផឹកស៊ី វីរជន ដោយចូលគ្នាជាមួយតារាសិល្បៈដែលជិតដិតគ្នា ហើយជាញឹកញាប់ គេឃើញហាងនោះមានតារាចូលទៅផឹកស៊ីញឹកញាប់ជាងគេ ដូចជា សាពូន មីដាដា, សុវណ្ណ មករា, ម៉ារ៉ា ប៊ុណ្ណា និងឡេង ណាវ៉ាត់ត្រា ជាដើម។

ពោះម៉ាយកូន១ រិន សាវ៉េត ដែលជាប់ឈ្មោះជាតារាកម្សត់នោះមានកូនប្រុសម្នាក់ អាយុជិត១០ឆ្នាំ ហើយពេលនេះ សាវ៉េត មិនចង់រស់នៅពោះម៉ាយកាយាកំព្រោទៀតទេ ទើបសុំចិត្តកូនប្រុសយកប្រពន្ធថ្មីទៀត ខណៈដែលគេឃើញសាវ៉េត បានបង្ហាញភាពស្និទ្ធស្នាលគ្នាយ៉ាងចម្លែកដូចគូស្នេហ៍ជាមួយលឹម គីមហ្គេច ទើបគេសង្ស័យថា មួយហ្គេច ចង់ចូលខ្លួនទៅស្អំរបួសបេះដូង រិន សាវ៉េត កុំឱ្យនៅកាយារងាឯកោតទៅទៀត។

រិន សាវ៉េត ជាប់ឈ្មោះជាតារាចម្រៀងដែលកម្សត់ជាងគេនៅហង្សមាស ព្រោះរស់នៅផ្ទះជួល និងជិះតែម៉ូតូកញ្ចាស់ ពេលត្រូវភ្លៀងធាក់មិនឆេះឡើយ។ ប៉ុន្តែពេលនេះ សាវ៉េត លែងកម្សត់ដូចមុនទៀតហើយ ព្រោះទទួលបានផ្ទះ១ល្វែងពីប្រមុខថ្នាក់ដឹកនាំ ហើយតារាហង្សមាស រូបនេះ ក៏មានរថយន្តជិះចូលចំណោមគេដែរ នៅខ្វះតែម៉្យាងគត់នោះ គឺសន្សំលុយទុករៀបការភរិយាថ្មី៕

RELATED ARTICLES