Saturday, April 27, 2024
Homeតារាខ្មែរប្រពន្ធដេកឱបសពប្តី១យប់ ព្រឹកឡើងស្រែកឆោឡាហៅគេឯងឲ្យជួយ

ប្រពន្ធដេកឱបសពប្តី១យប់ ព្រឹកឡើងស្រែកឆោឡាហៅគេឯងឲ្យជួយ

ខេត្តរតនគីរី ៖ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩​ មានហេតុការណ៍រន្ធត់មួយ បានកើតឡើង ដោយសារបុរសម្នាក់ ទើបហូបបាយល្ងាចជុំគ្រួសាររួច ក៏ចូលមុងដេកឱបប្រពន្ធពេញ១យប់ ស្រាប់តែប្រពន្ធបានប្រទះឃើញប្តីដេកស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចខ្ទមចាំចម្ការ ស្ថិតក្នុងភូមិបាត់ ឃុំសេដា ស្រុកលំផាត់។

សាកសពបុរសរងគ្រោះខាងលើ មានឈ្មោះហ៊ីម សំបុក អាយុ៤៩ឆ្នាំ មុខរបរកសិករ មានលំនៅភូមិឃុំកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធគាត់បានមកស៊ីឈ្នួលចាំចម្ការឱ្យឈ្មោះកិ ប៊ុនផេង មួយរយៈមកហើយ។ លុះមកដល់យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រោយពីហូបបាយរួច ប្តីប្រពន្ធរបស់គាត់ក៏នាំគ្នាចូលទៅដេកក្នុងមុង ដូចសព្វដង។ លុះវេលា៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ មិនឃើញប្តីភ្ញាក់ពីដំណេកទៀត ទើបគាត់បានស្រែកដាស់ ប៉ុន្តែមិនឮសំឡេងប្តីឆ្លើយតបសោះ ភ្លាមនោះ គាត់ក៏បានដើរទៅអង្រួនដាស់ប្តី ទើបដឹងថា ប្តីរបស់គាត់បានស្លាប់រឹងស្តូកបាត់ទៅហើយមិនដឹងស្លាប់ តាំងពីថ្មើរណា ធ្វើឱ្យគាត់រន្ធត់ចិត្តយ៉ាងខ្លាំង ៦ព្រឹក ហើយស្រែកហៅអ្នកភូមិឱ្យជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកាឡែង និងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅលើដងខ្លួនសាកសព ពុំមានអ្វីគួរឱយកត់សម្គាល់ឡើយ តាមការសន្និដ្ឋាន ជនរងគ្រោះបានស្លាប់ដោយសារអាការខ្យល់គរ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES