Friday, April 26, 2024
Homeតារាខ្មែរស្នេហាសុខ ពិសី ហេតុអ្វីមិនដូចឱក សុគន្ធកញ្ញា?

ស្នេហាសុខ ពិសី ហេតុអ្វីមិនដូចឱក សុគន្ធកញ្ញា?

សុខ ពិសី ហាក់ស្រកគីឡូជ្រុល មើលសឹងមិនស្គាល់ឡើយ ព្រោះពេលនេះ ឡើងស្គមស្វែល រាងតូចតន់គួរឱ្យបេតី រហូតគេសង្ស័យថា នាងត្រៀមធ្វើជាកូនក្រមុំរបស់លោកឡាយ សុខចំរើន ថៅកែសាន់ដេ ទៀតផង។

ចំណែកអ្នកខ្លះទៀតនិយាយថា ពិសី ប្រឹងសម្រកទម្ងន់ដើម្បីផ្គាប់ចិត្តគូស្នេហ៍ ហើយមិនយូរទេ គេជឿថា ចំណងស្នេហ៍អាថ៌កំបាំងនេះ នឹងត្រូវលាតត្រដាងដូចឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ជាមិនខាន…។

សុខ ពិសី ដែលកាលពីដើមឆ្នាំ2019 នាងហាក់ឡើងគីឡូជ្រុលបន្តិចនោះ ពេលនេះ បានបង្ហាញរាងស្វែលតូចច្រឡឹង មើលសឹងមិនស្គាល់។ តារាសិល្បៈជាច្រើនបានដាក់ការសង្ស័យថា សុខ ពិសី សម្រកទម្ងន់ប្លែកបែបនេះ ព្រោះនាងត្រៀមចូលរោងការជាមួយថៅកែសាន់ដេ លោកឡាយ សុខចំរើន។

ប៉ុន្តែសុខ ពិសី នៅតែមិនហ៊ានសារភាពស្នេហ៍ថៅកែសាន់ដេ ដដែល ហើយការស្រកគីឡូចុះយ៉ាងគំហុកនេះ ត្រូវបានសាច់ញាតិពិសី បានឱ្យដឹងថា ពិសី ស្រលាញ់រាងស្វែល មិនមែនស្រលាញ់ឡើងទម្ងន់ទេ ម៉្យាងទៀត ការសម្រកគីឡូនៅពេលនេះ គឺដើម្បីតម្រូវតាមការចង់បានរបស់ម្ចាស់ផលិតផលមួយចំនួនទៀត ដែលចង់បាននាងថតស្ពតពាណិជ្ជកម្ម គឺមិនមែនផ្គាប់ចិត្តប្រុសណាម្នាក់ទេ។

សុខ ពិសី បានបណ្តើរលោកថៅកែសាន់ដេ ឡាយ សុខចំរើន ដូចប្តីប្រពន្ធទើបរៀបការហើយ ថ្មីៗនេះ នៅតាមបណ្តាកម្មវិធីអ្នកសិល្បៗមួយចំនួន។ ប៉ុន្តែ រហូតមកដល់ពេលនេះ ពិសី និងលោកចំរើន នៅតែមិនព្រមលាតត្រដាងស្នេហា នេះនៅឡើយ បើទោះជាតារាសិល្បៈជាច្រើន និងមហាជនមួយចំនួន បានចាត់ទុកពួកគេថាសង្សារនឹងគ្នាក៏ដោយ។

អ្នកគាំទ្រតារាចម្រៀងសុខ ពិសី បានសំណូមពរឱ្យតារាសាច់សខ្ចីរូបនេះ មានចិត្តក្លាហានហ៊ានសារភាពស្នេហ៍ដូចតារាចម្រៀងឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ប៉ុន្តែពិសី នៅតែបន្តលាក់បាំងជាបន្តទៅទៀតដដែល។

សំណួររបស់មហាជនបានលើកឡើងថា តើស្នេហារបស់សុខ ពិសី និងឱក សុគន្ធកញ្ញា មានអ្វីខុសគ្នាទៅ បានជាពេលនេះ សុគន្ធកញ្ញា ហ៊ានបើកចំហ ហើយត្រៀមដឹកដៃគូស្នេហ៍ចូលរោងការ ចំណែកពិសី មិនត្រឹមតែមិនហ៊ានរៀបការទេ សូម្បីតែសារភាពស្នេហ៍ ក៏នៅតែខ្លាចដដែល?

មតិភាគច្រើនបានលើកឡើងថា សុខ ពិសី គ្មានហេតុផលណាមួយដែលក្រៅពីការភ័យខ្លាចប៉ះពាល់ដល់ភាពល្បីល្បាញរបស់នាង ក្នុងអាជីពសិល្បៈនោះឡើយ ទើបបង្ខំចិត្តឱ្យនាងត្រូវតែបន្តជ្រើសផ្លូវលាក់បាំងស្នេហាតទៅទៀត។

អ្នកខ្លះទៀតបានលើកឡើងថា ពិសី អាចមានជម្រើសស្នេហ៍ច្រើន ក្រៅពីថៅកែសាន់ដេ ហើយពេលនេះ នាងនៅមិនទាន់ច្បាស់លាស់ជាមួយលោកចំរើន 100%ទេ ទើបមិនហ៊ានបើកចំហ។

ដោយឡែក សុគន្ធកញ្ញា ទោះជាកំពុងល្បីយ៉ាងណា ប៉ុន្តែត្រូវឆក់ឱកាសនេះឱ្យកាន់តែលឿន កាន់តែល្អ ព្រោះការបានធ្វើប្អូនថ្លៃថៅកែហង្សមាស នឹងធ្វើឱ្យនាងកាន់តែឈរជើងក្នុងសិល្បៈបានរឹងមាំ និងយូរអង្វែងថែមទៀតជាមិនខាន។

ពិសី ធ្លាប់សារភាពថា ទំនាក់ទំនងរវាងនាងនិងលោកថៅកែសាន់ដេ ពិតជាមានភាពស្និទ្ធស្នាលគ្នាមែន ប៉ុន្តែរវាងតារាចម្រៀងនិងថៅកែ គឺមិនអាចគេចផុតពីការនៅក្បែរគ្នាទេ ហេតុនេះហើយ តើឱ្យនាងសារភាពយ៉ាងម៉េចទៅ?

ថ្វីត្បិតតែសុខ ពិសី នៅតែមិនមានចិត្តក្លាហានទម្លាយរឿងស្នេហ៍ជាសាធារណៈមែន ប៉ុន្តែគេជឿថា នាងមិនអាចលាក់បាំងរហូតបានឡើយ ព្រោះបើនៅតែ ខ្លាចបែបនេះទៀត គូស្នេហ៍របស់នាងដែលលេចឮថា មានតារាស្រីស្អាតៗមួយចំនួនចោមស្នេហ៍នោះ នឹងឆក់ថៅកែក្មេងរូបនេះទៅបាត់ជាមិនខាន។

គេជឿថា ចំណងស្នេហ៍សុខ ពិសី នឹង អាចដើរតាមផ្លូវឱក សុគន្ធកញ្ញា ពោលគឺ សុគន្ធកញ្ញា សាងស្នេហ៍ជាមួយលោកសុខលី 7ឆ្នាំ ទើបរៀបការ ហេតុនេះហើយ ពិសី ដែលលេចឮថា មានស្នេហាជាមួយលោកចំរើន 5ឆ្នាំនោះ យ៉ាងយូរ2ទៅ3ឆ្នាំទៀត ពួកគេនឹងដឹកដៃគ្នារៀបការ ជាចំហដែរហើយ៕

RELATED ARTICLES