Friday, April 26, 2024
Homeព័ត៌មានជាតិហ៊ានណាស់... ឥឡូវ២នាក់ ជាប់ខ្នោះ ២នាក់ទៀត រួចខ្លួន

ហ៊ានណាស់… ឥឡូវ២នាក់ ជាប់ខ្នោះ ២នាក់ទៀត រួចខ្លួន

ខេត្តកំពត ៖ កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ឃាត់ខ្លួនជនសង្ស័យ៤នាក់ បានអួតអាងថា ខ្លួនត្រូវបានព្រះមហាក្សត្រទ្រង់ត្រាសបង្គាប់ ឱ្យធ្វើជាប្រធានអង្គការសហគមន៍អភិវឌ្ឍន៍ខ្មែរ ប៉ុន្តែបែរជាប្រើប្រាស់ស្លាកលេខរថយន្ត និងស្លាកលេខម៉ូតូក្លែងក្លាយ ទើបកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហ៊ិន យុត្ថាណា ភេទប្រុស អាយុ៥៥ឆ្នាំ ទី២-ឈ្មោះចាន់ សុផល ភេទប្រុស អាយុ៥៥ឆ្នាំ ទី៣-ឈ្មោះធង ធា ភេទប្រុស អាយុ៤៧ឆ្នាំ និងទី៤-ឈ្មោះពៅ ហង្សសេរី ភេទប្រុស អាយុ៥១ឆ្នាំ។ អ្នកទាំង៤ មានលំនៅក្នុងភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច។ 

តាមរបាយការណ៍បានឱ្យដឹងថា មូលហេតុនៃការឃាត់ខ្លួន ដោយសំអាងទៅលើសារព័ត៌មាន និងតាមបណ្តាញសង្គមហ្វេសប៊ុក បានបញ្ជាក់ថា ឈ្មោះហ៊ិន យុត្ថាណា បានអួតអាងថា ខ្លួនត្រូវបានព្រះមហាក្សត្រទ្រង់ត្រាសបង្គាប់ឱ្យធ្វើជាប្រធានអង្គការសហគមន៍អភិវឌ្ឍន៍ខ្មែរ និងប្រើប្រាស់ស្លាកលេខរថយន្ត និងស្លាកលេខម៉ូតូក្លែងក្លាយ។

ក្រោយពេលឃាត់ខ្លួនកម្លាំងបានដកហូតវត្ថុតាង រួមមាន ១-រថយន្ត១គ្រឿង ម៉ាក ម៉ាកសឺដែស ពាក់ស្លាកលេខរដ្ឋ០៧ ២-៦៦៨៨ (ក្លែងក្លាយ)។ ២-ម៉ូតូ១គ្រឿង ម៉ាកអ៊ែរប្លែត ពណ៌ស ពាក់ស្លាកលេខរដ្ឋ០៧  ១-៧៧៧៧ និងប័ណ្ណសម្គាល់ខ្លួនចំនួន៤សន្លឹក ព្រមទាំងឯកសារពាក់ព័ន្ធមួយចំនួន។

បន្ទាប់ពីឃាត់ខ្លួនសាកសួរ ឈ្មោះហ៊ិន យុត្ថាណា និងឈ្មោះចាន់ សុផល បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តិករណីប្រើប្រាស់ស្លាកលេខរថយន្ត និងម៉ូតូក្លែងក្លាយពិតប្រាកដមែន។ ដោយឡែកឈ្មោះធង ធា និងឈ្មោះពៅ ហង្សសេរី មិនមានការពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

ចំណែកជនសង្ស័យទាំង២នាក់ខាងលើ ត្រូវសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES