Friday, April 26, 2024
Homeព័ត៌មានជាតិឯកឧត្តមស ថេត សម្រេចផ្អាកការងារប៉ូលិសចរាចរណ៍ផាកពិន័យ មិនចេញបង្កាន់ដៃ

ឯកឧត្តមស ថេត សម្រេចផ្អាកការងារប៉ូលិសចរាចរណ៍ផាកពិន័យ មិនចេញបង្កាន់ដៃ

ភ្នំពេញ៖ បន្ទាប់ពីវីដេអូសមត្ថកិច្ចចរាចរណ៍ជើងគោកម្នាក់ បានយកប្រាក់ដោយមិនបានចេញបង្កាន់ដៃត្រឹមត្រូវ បង្ហោះពេញបណ្តាញសង្គមហ្វេសប៊ុក រហូតធ្វើឲ្យមហាជនរិះគន់គ្រប់គ្នានោះ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះ ឯកឧត្តមស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារមន្ត្រីប៉ូលិសរូបនោះជាបណ្តោះអាសន្ន។

មន្ត្រីប៉ូលិសដែលត្រូវថ្នាក់លើផ្អាកការងារបណ្តោះអាសន្ននេះ មានឈ្មោះ សុីម ប៊ុនធឿន អត្តលេខ៦៥៤៣៣ ឋានៈនាយរងផ្នែកការពារ និងអន្តរាគមន៍ ចំណុះអធិការដ្ឋានខណ្ឌមានជ័យ។

យោងតាមលិខិតបង្គាប់ការស្តីពីការផ្អាកការងារបណ្តោះអាសន្នមន្ត្រីនគរបាលជាតិ បានសម្រេច ដូចខាងក្រោម៖

ប្រការ១ ៖ ត្រូវបានផ្អាកការងារបណ្តោះអាសន្នចំពោះលោកឧត្តមសេនីយ៍ឯក សុីម ប៊ុនធឿនឋានៈនាយរងផ្នែកការពារ និងអន្តរាគមន៍ ចំណុះអធិការដ្ឋានខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមូលហេតុ “ផាកពិន័យមិនត្រឹមត្រូវមិនចេញបង្កាន់ដៃតាមការកំណត់”។

ប្រការ២៖ សាមីខ្លួនត្រូវមកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចចិត្តជាថ្មី។

ប្រការ៣៖ លោកស្នងការរងទទួលផែនការសេនាធិការ លោកស្នងការរងទទួលផែនការធនធានមនុស្ស លោកនាយការិយាល័យបុគ្គលិក លោកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងលោកអនុសេនីយ៍ឯក សុីម ប៊ុនធឿន ត្រូវអនុវត្តលិខិតបង្គាប់ការនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះ៕

RELATED ARTICLES