Friday, April 26, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត បង្កើនស្នេហ៍ផ្អែមល្ហែមលើទឹកដីអច្ឆរិយអង្គរ

ខេមរៈ សិរីមន្ត បង្កើនស្នេហ៍ផ្អែមល្ហែមលើទឹកដីអច្ឆរិយអង្គរ

តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងជាគណៈកម្មការប្រឡងចម្រៀង X Factor Cambodia ខេមរៈ សិរីមន្ត កាលពីពេលថ្មីៗនេះបាននាំភរិយា និងកូនៗដើរកម្សាន្តលើទឹកដីអច្ឆរិយអង្គរ ខេត្តសៀមរាប។

ការនាំភរិយានិងកូនៗទាំង៣ មកលេងកម្សាន្តនៅប្រាង្គប្រាសាទដ៏ល្បីនេះ ត្រូវបានកេឲ្យដឹងថា ដោយសារតែលោកខេមរៈ សិរីមន្ត រាងរយាលការងារសិល្បៈបន្តិច ហើយត្រូវតែចំណាយពេលនៅ និងដើរកម្សាន្តជាមួយភរិយា និងកូនៗឲ្យបានច្រើន។

ពេលទៅដល់ខេត្តសៀមរាប លោកខេមរៈ សិរីមន្ត បានបាំងឆត្រឲ្យភរិយាកុំឲ្យក្តៅ ខ្លាចខូចសម្រស់ដ៏ខ្ចីរបស់ភរិយា ហើយមានរូបភាពខ្លះ លោកសិរីមន្ត បានថើបបឺតមាត់ជាមួយភរិយានៅមុខប្រាសាទអង្គរវត្ត និងជិះដំរីកាត់ពីមុខប្រាសាទបាយ័នថែមទៀតផង។

គួរបញ្ជាក់ថា លោកខេមរៈ សិរីមន្ត បានដាច់ចិត្តព្រមបង្ហាញមុខភរិយា អ្នកនាងកុយ ផល្លី ក្រោយពេលអ្នកទាំងបានបង្កើតកូនបាន២នាក់ និងកំពុងពពោះកូនម្នាក់ទៀតក្នុងផ្ទៃ។ នៅចុងឆ្នាំ២១០៨ ភរិយារបស់លោកសិរីមន្ត បានសម្រាលកូនម្នាក់ទៀត ដ៏ស្រស់ស្អាត៕

RELATED ARTICLES