Friday, April 26, 2024
Homeតារាខ្មែរអបអរសារទរ!!! ឆាយ វីរៈយុទ្ធ នឹងបានឃើញមុខកូនស្រីក្នុងខែកញ្ញា ខាងមុខនេះ

អបអរសារទរ!!! ឆាយ វីរៈយុទ្ធ នឹងបានឃើញមុខកូនស្រីក្នុងខែកញ្ញា ខាងមុខនេះ

តារាចម្រៀងឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ បានអះអាងថាពេលនេះអារម្មណ៍របស់លោករំភើបជាខ្លាំង ព្រោះភរិយាជាទីស្រលាញ់នឹងត្រៀមសម្រាលកូនលើកដំបូងឱ្យលោកនៅអំឡុងខែកញ្ញា ឆ្នាំ២០១៩នេះហើយ។ ការមានកូនស្រីទីមួយនៅពេលនេះធ្វើឱ្យវីរៈយុទ្ធ កាន់តែមានសុភមង្គលថែមទៀតជាមិនខានឡើយ ខណៈដែលភរិយាលោកឆោម ក៏ជាអ្នកជួយលោកច្រើនដែរក្នុងអាជីពសិល្បៈតាមរយៈការនិពន្ធបទមច្រៀងឱ្យប្តីច្រៀង។

ឆាយ វីរៈយុទ្ធ ថ្លែងទាំងរំភើបចិត្តថា “ឥឡូវប្រពន្ធខ្ញុំមានផ្ទែពោះជាង៧ខែមកហើយ អ៊ីចឹងគាត់នឹងសម្រាលកូនស្រីលើកដំបូងនៅអំឡុងខែកញ្ញា ខាងមុខនេះ។ ខ្ញុំបានសម្រេចចិត្តឱ្យភរិយាសម្រាលកូននៅក្នុងស្រុក មិនចេញទៅក្រៅប្រទេសទេ”។

ឆាយ វីរៈយុទ្ធ ថា លោកបានផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់ភរិយាជានិច្ចមុនពេលដែលនាងសម្រាលកូនជាទីស្រលាញ់នៅសល់តែ២ខែទៀតនេះ។ ដោយឡែកទាក់ទងអាជីពចម្រៀងវិញ វីវៈយុទ្ធ ថា មានភាពមមាញឹកណាស់ក្នុងស្រុក រហូតមកអាចដកឃ្លាចេញទៅច្រៀងសម្តែងនៅបរទេសដូចតារារួមអាជីពបានទៀតផង។

លោកឆោម បន្ថែមថា “មានខាង Sponsor នៅសហរដ្ឋអាមេរិក និងកាណាដា គាត់ធ្លាប់បានទាក់ទងចង់ឱ្យខ្ញុំទៅច្រៀងសម្តែងនៅទីនោះដែរ ប៉ុន្តែនៅឆ្នាំ២០១៩នេះ ខ្ញុំមិនអាចចេញទៅច្រៀងបានទេមើលទៅ។ មូលហេតុដែលខ្ញុំមិនអាចចេញទៅច្រៀងសម្តែងនៅប៉ែកអឺរ៉ុបបាន ដោយសារតែខ្ញុំដកឃ្លាមិនរួច គឺការងារជាប់រហូត។ ទោះជាខែហ្នឹងខែភ្លៀងមែន ប៉ុន្តែយើងនៅតែរវល់ជាហូរហែអ៊ីចឹងមិនទំនេរទេ”។

គួរបញ្ជាក់ថា ឆាយ វីរៈយុទ្ធ បានរៀបការកាលពីថ្ងៃទី២១ ខែកក្កដា ជាមួយអ្នកនាងសែ ចាន់ឌី កូនមហាសេដ្ឋីដែលជាអ្នកជំនួញធំនៅក្រុងកំពង់ចាម ដែលពេលនេះមហាជនចាត់ទុកលោកឆោម ស្ថិតក្នុងចំណោមតារាចម្រៀងដែលមានទ្រព្យច្រើន ដូចជា លោកព្រាប សុវត្ថិ, ខេមរៈ សិរីមន្ត, យុគ ចិន្តា, ខាត់ សុឃីម, គង់ សុជាតិ និងអ្នកនាងកែវ ស្រីនាង ជាដើម ព្រោះសំអាងថា ឪពុកក្មេកលោកឆោម មានមុខជំនួញជាច្រើននិងដីរាប់សិបហិកតារទៀតផង។

យ៉ាងណា កន្លងមកលោកឆោម ហាក់មិនចង់ឱ្យមានការប្រៀបធៀបនិងលើកឡើងថា លោកមានលុយច្រើនសន្ធឹកសន្ធាប់ដោយសារតែប្រពន្ធនោះឡើយ៕

RELATED ARTICLES