Friday, April 26, 2024
Homeតារាខ្មែរឆាយ វីរៈយុទ្ធ ថ្នាក់ថ្នមប្រពន្ធមុនថ្ងៃសម្រាលកូន

ឆាយ វីរៈយុទ្ធ ថ្នាក់ថ្នមប្រពន្ធមុនថ្ងៃសម្រាលកូន

តារាចម្រៀងឆាយ ចាន់ឆោម ហៅ ឆាយ វីរៈយុទ្ធ នឹងបានឃើញមុខកូនស្រីនៅខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះហើយ ខណៈដែលពេលនេះ អ្នកនាងសែ ចាន់ឌី ដែលមានផ្ទៃពោះកាន់តែធំជិតដល់ថ្ងៃសម្រាលនោះលែងហ៊ានដើរតាមឆាកតន្ត្រីមើលការច្រៀងសម្តែងរបស់ប្តីដូចមុនទៀត ព្រោះកាន់តែកៀកដល់ថៃផ្តល់កំណើតឱ្យកូន។

ឆាយ វីរៈយុទ្ធ ថ្លែងថា “ប្រពន្ធខ្ញុំពោះកាន់តែធំ អ៊ីចឹងគាត់មិនបានមកតាមឆាកទេ គាត់នៅផ្ទះថែរក្សារសុខភាព ត្រៀមសម្រាលកូន”។

ថ្វីត្បិតតែពេលនេះ ឆាយ វីរៈយុទ្ធ ដែលមានប្រពន្ធជាអ្នកនិពន្ធបទចម្រៀងផ្ទាល់ខ្លួនកំពុងពោះធំមែន តែតារាសាន់ដេ រូបនេះ នៅតែមានបទថ្មីច្រៀងតាមរយៈការឡើងឆាកថ្មីៗនេះ វីរៈយទ្ធ ច្រៀងបទ “មានតែព្រះទើបដឹងយើងឈឺ”, “ក្តីសុខបណ្តោះអាសន្ន” និងបទ “Depression”។

អតីតតារាចម្រៀង M និង Big Man រូបនេះ ត្រូវបានមហាជនសរសើរពីទឹកដមសំឡេងដ៏ក្រអួនក្រអៅរបស់គេថាមិនងាយធ្លាក់ចុះ ព្រោះវីរៈយុទ្ធ អាចច្រៀងបានទាំងសំឡេងខ្ពស់និងទាប។

ប៉ុន្តែមហាជនមួយចំនួនបានលើកឡើងថា វីរៈយុទ្ធ ហាក់នៅស្ងៀមស្ងាត់ក្រោយរៀបការរួច ដោយសារសាន់ដេ មានតារាវ័យក្មេង២ដួងកំពុងអង្រួនទីផ្សារចម្រៀងផ្នែកយុវវ័យ គឺនាយចឺម និងលោកអនុស្សាវរីយ៍ រហូតមានអ្នកខ្លះលើកឡើងថា វីរៈយុទ្ធ ពិបាកទប់ទល់ជាមួយតារាវ័យក្មេងទាំង២ដួងនេះទៀតផង។

មជ្ឈដ្ឋានមហាជនបានលើកឡើងថា ឆាយ វីរៈយុទ្ធ  ទោះជាពេលនេះមិនចាំបាច់ច្រៀងរាំ ក៏តារាសាន់ដេ រូបនេះ មិនខ្វះលុយចាយដែរ ព្រោះភរិយារបស់គេជាកូនអ្នកជំនួញធំ លោកហាក់ សែ ដែលមានទ្រព្យមហាសាល អ៊ីចឹងពេលនេះលោកឆោម មិនពឹងលើប្រាក់ចំណូលសិល្បៈជាធំដូចមុនទៀតទេ។

ឆាយ វីរៈយុទ្ធេះ បានរៀបការជាមួយអ្នកនាងសែ ចាន់ឌី កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្របពេលដែលមានដំណឹងថា វីរៈយុទ្ធ ធ្លាប់មានប្រពន្ធនិងកូនពីរ។ ប៉ុន្តែដំណឹងនេះត្រូវបានលោកឆោម ច្រានចោល ហើយថាកូនស្រីដែលលោកបានឃើញនៅខែក្រោយនេះជាកូនទី១ ក្នុងគ្រួសារ៕

RELATED ARTICLES