Saturday, April 27, 2024
Homeតារាខ្មែរម្ចាស់រ៉េបបទ "ក្រមុំ៣ស្ទាយ" ទទួលមរណភាព ម៉ោង៤ទៀបភ្លឺ ព្រឹកមិញនេះ

ម្ចាស់រ៉េបបទ “ក្រមុំ៣ស្ទាយ” ទទួលមរណភាព ម៉ោង៤ទៀបភ្លឺ ព្រឹកមិញនេះ

ម្ចាស់រ៉េបបទ “ក្រមុំ៣ស្ទាយ” គឺលោក Mc Junior Piseth ឬ គង់ ពិសិដ្ឋ បានទទួលមរណភាពហើយកាលពីវេលាម៉ោង៤ជាងទៀបភ្លឺ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ធ្វើឲ្យមហាជនមានការសោកស្តាយយ៉ាងខ្លាំង។

តោងតាមគណនីហ្វេសប៊ុកឈ្មោះ Pov Ma Chi បានបង្ហោះសារថា “បងប្អូនប្រហែលជាស្គាល់គាត់ហើយមែនទេគាត់គឺជាតារារ៉េបបទដ៏ល្បីបទ (ក្រមុំបីស្ទាយ) ពេលនេះគាត់មានទុកជាទំងន់ដោយ គាត់មានជំងឺប្រចាំកាយ (ឈាមសរសុីឈាមក្រហមនឹងជំងឺក្រពះផងដែរ) សូមបងប្អូនមេត្តាកុរណានឹងជួយឧបត្ថម្ភដល់គាត់ផង (.MC JR.) ពេលនេះជំងឺគាត់កំពុងរង់ចាំបងប្អូនជួយសូមមេត្តាតិចក្ដីច្រើនក្ដីដោយចិត្តជ្រាះថ្លា”។ 

ហ្វេសប៊ុកដដែលបានបង្ហោះសារបន្តថា “សូមបងប្អូនជួយស៊ែរម្នាក់មួយផងក្នុងនាមជាកូនខ្មែរដូចគ្នាត្រូវជួយគ្នាហើយស៊ែរអោយច្រើនៗមកណា។ ជួយគ្នាព័ត៌មានបន្ថែមហ្រ្វាសបុកគាត់ក៏បាន( MC JR ) មកខ្ញុំផ្ទាល់ក៏បាន។ ពីខ្ញុំជួនពរពួកម៉ាក់ឆាប់ជាណាអាសំលាញ់”។

បច្ចុប្បន្នសាកសពលោកគង់ ពិសិដ្ឋ កំពុងតម្កល់នៅវត្តឬស្សីស្រស់ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES