Saturday, April 27, 2024
Homeតារាខ្មែរសុីន យូប៊ីន សង្ស័យសាងស្នេហ៍ក្លែងក្លាយជាមួយខាត់ វ៉ៃហាំង

សុីន យូប៊ីន សង្ស័យសាងស្នេហ៍ក្លែងក្លាយជាមួយខាត់ វ៉ៃហាំង

ស្រីស្រស់ស៊ីន យូប៊ីន ត្រូវបានគេចាត់ទុក ថា នាងជាគូស្នេហ៍របស់តារាសម្តែងខាត់ វ៉ៃហាំង ព្រោះពួកគេទៅណា ក៏បណ្តើរគ្នា យ៉ាងត្រសង ហើយបើថតកុន ទាល់តែគេ ហៅទាំង២នាក់ ទើបពួកគេព្រមថត។

យ៉ាងណា ចំណងស្នេហារបស់តារា មួយគូនេះ កំពុងធ្វើឱ្យមនុស្សមួយចំនួន មាន ការសង្ស័យថា ពួកគេលេងល្ខោនស្នេហ៍ ព្រោះ យូប៊ីន មានកូនលោកឧកញ៉ាមហាសេដ្ឋីម្នាក់ តាមស្នេហ៍ ស្របពេលនេះ យូប៊ីន ក៏បង្ហាញ ភាពហ៊ឺហាជិះរថយន្ត ភៀរសចហេ តម្លៃជាង ២០ម៉ឺនដុល្លារ យ៉ាងហ៊ឺហាផងដែរ…។

ួក្រៅពីបង្ហាញភាពស្និទ្ធស្នាលគ្នាដូចប្តី ប្រពន្ធនោះ ស្រីស្អាតស៊ីន យូប៊ីន និងប្រុសសង្ហា ខាត់ វ៉ៃហាំង ក៏ត្រូវបានគេទម្លាយថា ពួកគេបាន ទៅថតរូប ភរេ-ឺដេដិនង ជាមួយគ្នានៅតាម ប្រាសាទមួយចំនួន ដើម្បីទុកតាំងរោងការទៀតផង។

ប៉ុន្តែទន្ទឹមនេះដែរ អ្នកសិល្ប³កាន់តែច្រើន បានសង្ស័យថា ស៊ីន យូប៊ីន និងវ៉ៃហាំង កំពុង លេងបិទពួនស្នេហ៍ទៅវិញ។ ការដាក់សង្ស័យថា យូប៊ីន និងវ៉ៃហាំង លេងល្ខោនស្នេហ៍នៅពេលនេះ គឺចំពេលដែលដំណឹងស្នេហ៍របស់ស្រីស្អាតយូប៊ីន ត្រូវបានបែកធ្លាយផងដែរថា នាងមានកូនលោក ឧកញ៉ាមហាសេដ្ឋី ដែលរកស៊ីផ្នែកសណ្ឋាគារ និង លក់ប្រេង កំពុងតាមស្នេហ៍ស្រីស្រស់ជាច្រើន ឆ្នាំមកហើយ។

ប្រភពនោះបានឱ្យដឹងថា បុរសវ័យជាង50 ឆ្នាំនោះ ស្រលាញ់យូប៊ីន ខ្លាំងណាស់ ហើយ បើសិនជានាងព្រមទទួលសំណើស្នេហា ទោះជា យូប៊ីន ចង់បានអ្វី ក៏ប្រុសទ្រព្យស្តុកនោះ អាច ផ្គាប់ចិត្តបានដែរ។ យ៉ាងណា គេមិនដែលឃើញស្រីស្រស់យូប៊ីន បង្ហាញ ភាពស្និទ្ធស្នាលជាមួយកូនប្រុសសេដ្ឋីនោះទេ គឺស្អិតល្មួតតែជាមួយវ៉ៃហាំង។

ប៉ុន្តែយូប៊ីន បានធ្វើឱ្យគេចាប់អារម្មណ៍ជាមួយភាពហ៊ឺហា តាមរយ³ការ ជិះរថយន្តទំនើប ភៀរសចហេ តម្លៃជាង20ម៉ឺនដុល្លារទៅវិញ ខណ³ដែលមុននេះ ធ្លាយដំណឹងថា កូនសេដ្ឋីរូបនោះតាមស្នេហ៍យូប៊ីន ជិះឡាន ជាមរយ យះបរិដ។

ស៊ីន យូប៊ីន អតីត Freshie Girl លេខមួយ កាលពីឆ្នាំ2013 ហើយពេលនេះជាពិធីការិនីមានកុងត្រាជាមួយ PNN។ តារាវ័យក្មេង យូប៊ីន អាចនិយាយបានដល់ទៅ4ភាសា គឺខ្មែរ , ថៃ , ឡាវ និងវៀតណាម។

យ៉ាងណា ស្រីស្រស់យូប៊ីន ថា នាងស្រលាញ់អាជីពសម្តែងជាងពិធីការិនី ហេតុនេះហើយគ្មានបំណងវាយលុកទីផ្សារធ្វើពិធីការិនីខាងភាសា ដូចខៀវ សានសាណា, Vj ណាណា និងជីមមី ឡើយ ប៉ុន្តែនាង​អាចច្រៀងបាន ហេតុនេះហើយអាចពិចារណាចំពោះអាជីពចម្រៀងនាពេលខាងមុខផងដែរ។

តាមរយៈការលេងម៉ូដរថយន្តទំនើប Porsche មិនចាញ់តារាបរទេស យូប៊ីន កាន់តែធ្វើឱ្យសម្រស់របស់នាងឡើងថែមមួយក្រឺតទៀត ដែលធ្វើឱ្យប្រុសៗកាន់តែច្រើនជ្រួលជ្រើមស្នេហ៍។ ប៉ុន្តែប្រុសដែលអាចស្នេហ៍ស្និទ្ធ យូប៊ីន បាន គឺមានតែលោកវ៉ៃហាំង ប៉ុណ្ណោះ ដែលនៅកៀកកើយជិតស្រីស្អាតស្ទើរតែគ្រប់វិនាទី។

យូប៊ីន ធ្លាប់និយាយសារភាពប្រាប់អ្នកយកព័ត៌មានយើងថា រឿងស្នេហានាងនិងវ៉ៃហាំង គឺពិតជាមានមែន ប៉ុន្តែស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នានៅឡើយ។ នាងថា ការនិយាយរឿងរៀបការឬកំណត់ពេលវេលាជាក់លាក់ គឺមិនអាចធ្វើបានទេនៅពេលនេះ ព្រោះត្រូវស្វែងយល់ចិត្តគ្នាឱ្យបានច្រើនថែមទៀតសិន។

ស្រីស្អាតរូបនេះថា រឿងបេះដូងមិនមែនចេះតែងាយប្រថុយៗបាននោះទេ គឺត្រូវតែពិនិត្យឱ្យបានច្បាស់លាស់ណាស់ ខណៈដែលនាងពិតជាមានប្រុសៗតាមស្រលាញ់ច្រើនផងដែរ។

ស៊ីន យូប៊ីន ធ្លាប់ដឹកដៃលោកវ៉ៃហាំង លេងរឿង “និស្ស័យស្នេហ៍នាងកែវមនោរា” ,“ខ្នោះបេះដូង” និងរឿងភាគជាច្រើនទៀតដែលភាគច្រើនអ្នកដឹកនាំសម្តែងភាពយន្តច្រើនតែជ្រើសពួកគេឱ្យលេងជាមួយគ្នា។

ការចាប់ដៃគ្នាញឹកញាប់នេះហើយ ទើបធ្វើឱ្យភ្លើងស្នេហាយូប៊ីន-វ៉ៃហាំង ឆាបឆេះឡើង ខណៈដែលកូនលោកឧកញ៉ាមហាសេដ្ឋីវិញ មិនបានខ្វល់ខ្វាយរឿងពួកគេជិតដឹកដៃគ្នាចូលរោងការទេ គឺមានតែតាមស្នេហ៍ស្រីស្អាតយូប៊ីន កាន់តែស្អិតថែមទៀត។

មហាជនបានលើកឡើងថា ប្រសិនបើយូប៊ីន ពិតជាហ៊ានរៀបការជាមួយវ៉ៃហាំង មែននោះ ដំណឹងស្នេហ៍ដែលគេសង្ស័យថា នាងមានភាពហ៊ឺហាដោយសារមានកូនមហាសេដ្ឋីនៅក្រោយខ្នងនោះ ច្បាស់ជាអាចបន្សាបបានជាមិនខាន៕

RELATED ARTICLES