គ្រូបង្វឹកជាប់កំណត់ត្រាពិភពលោក ទទួលមរណភាពក្នុងវ័យ៩៣ឆ្នាំ

0
76

លោក Rudi Gutendorf  ដែលជាប់កំណត់ត្រាពិភពលោក ជាគ្រូបង្វឹកដឹកនាំក្លឹបបាល់ទាត់ច្រើនជាងគេ បានទទួលមរណភាពក្នុងវ័យ៩៣ឆ្នាំ។ នេះបើយោងតាមប្រភពព័ត៌មានពីក្រុមគ្រួសាររបស់គាត់ ប្រាប់ BBC ចេញផ្សាយកាលពីថ្ងៃចន្ទ ទី ១៦ ខែសីហា ឆ្នាំ២០១៩។

ប្រភពព័ត៌មានខាងលើមិនបានបង្ហើបឲ្យដឹងលម្អិតពីមូលហេតុ និងទីកន្លែងដែលគាត់ស្លាប់នោះទេ។​

ក្រុមគ្រួសាររបស់លោក Rudi Gutendorf បាននិយាយថា ការលាចាករបស់ គាត់ដែលធ្លាប់ផ្តល់ភាពកក់ក្តៅ និងភាពរីករាយដល់គ្រួសារ គឺជាការបាត់បង់កម្លាំងចិត្តដ៏ធំ។

ចំណែកលោក Dr Rainer Koch  អនុប្រធានបាល់ទាត់អាល្លឺម៉ង់ បានហៅលោក Rudi Gutendorf ថាជាអគ្គរដ្ឋទូតបាល់ទាត់ដ៏អស្ចារ្យម្នាក់។

លោកRudi Gutendorf ធា្លប់ដឹកនាំក្លឹបចំនួន៥៥ និងក្រុមជម្រើសជាតិចំនួន៣២  នៅក្នុងទ្វីបទាំង៥ ។ លោកបានចំណាយពេលវេលាពាក់កណ្តាលសតវត្សរ៍នៅក្នុងអាជីពដឹកនាំបាល់ទាត់។

ក្លឹបបាល់ទាត់ដំបូងដែលលោកដឹកនាំ គឺក្លឹប Zurich របស់ស្វីស កាលពីឆ្នាំ ១៩៥៥។ ឆ្នាំ២០០៣ លោកបញ្ចប់អាជីពពីគ្រូបង្វឹកបាល់ទាត់ ដែលពេលនោះ លោកដឹកនាំក្រុមជម្រើសជាតិយុវជន​អាយុក្រោម២៣ឆ្នាំ Samoa។

លោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិ ចំនួន​៧ នៅក្នុងទ្វីបអាហ្វ្រិក រួមមាន ប្រទេស Botswana, Tanzania  , Sao Tome, Ghana, Mauritius, Zimbabwe និង Rwanda ។

ចំណែកនៅតំបន់អាស៊ី លោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិ អូស្ត្រាលី និងហ្វីជី៕

កែសម្រួលដោយ ៖ ដេត
រូបថត ៖ BBC

លោក Rudi Gutendorf កាលនៅធ្វើជាគ្រូបង្វឹក