Friday, April 26, 2024
Homeតារាខ្មែរណូម័រ រៀបការបានជាង៤ខែ បែកសាច់

ណូម័រ រៀបការបានជាង៤ខែ បែកសាច់

ពិធីការិនីណូម័រ ត្រូវបានគេសង្ស័យថា នាងកំពុងពពោះកូនដំបូង ព្រោះតែពេលនេះស្រីស្រស់មានព្រលឹងជាងមុន ហើយច្រើនតែស្លៀកពាក់ខោអាវរលុងៗដូចស្ត្រីមានផ្ទៃពោះ។

យ៉ាងណា ណូម័រ នៅតែបង្ហាញសកម្មភាពសិល្បៈតាមរយៈការធ្វើពិធីការិនីដដែលទេ ក្រោយពេលដែលនាងមានស្វាមីជាង៤ខែនេះ។

ស្រីស្រស់ណូម័រ និយាយលាយឡំសំណើចថា “ខ្ញុំនៅមិនទាន់មានដំណឹងល្អ បានកូនង៉ាបីប្រលែងលេងឆាប់ៗនោះទេ ហើយការដែលគេមើលទៅឃើញខ្ញុំប្លែកជាងមុន ដោយសារតែពេលនេះខ្ញុំរាងបែកសាច់។ មិនមែនខ្ញុំមានផ្ទៃពោះទេ គឺគ្រាន់តែឡើងគីឡូជាងមុន ដោយសារតែបែកសាច់បន្តិច (សើច)។ ខ្ញុំនៅតែធ្វើការងារសិល្បៈដូចមុនអ៊ីចឹង ក្រោយរៀបការនេះ”។

ណូម័រ បានរៀបការជាមួយ Vj សុភា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល Capital សែនសុខ ពោលគឺរៀបការក្រោយឱក សុគន្ធកញ្ញា តែ១២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែពេលនេះ សុគន្ធកញ្ញា មានផ្ទៃពោះ៦ខែទៅហើយ ចំណែកណូម័រ វិញ នៅតែមិនទាន់ពោះធំនៅឡើយ។

ទោះជាយ៉ាងណា ក្នុងថ្ងៃរៀបការ ណូម័រ ធ្លាប់ប្រាប់ថា នាងនឹងយកកូនទៅតាមធម្មជាតិ ហើយបើសិនជាមានផ្ទៃពោះនោះ នាងក៏អាចរកលុយតាមរយៈការលក់ផលិតផលតាម Online បានដែរ ដើម្បីកុំឱ្យពិបាកដល់ស្វាមីរកលុយតែម្នាក់ឯង។

ណូម័រ ថា មូលហេតុដែលនាងជ្រើសរើសលោកសុភា ជាស្វាមី ដោយសារតែអ្នកផលិតកម្មវិធីទូរទស្សន៍ MyTV រូបនេះ ធ្វើការម៉ត់ចត់ច្បាស់លាស់ណាស់ ដែលចំណុចនេះហើយ ធ្វើឱ្យនាងពេញចិត្តប្តីខ្លាំងបំផុត។

គួរបញ្ជាក់ថា ណូម័រ និង Vj សុភា មុនរៀបការ ពួកគេបានទិញផ្ទះវីឡាទ្រនំស្នេហ៍ ដែលពេលនេះរស់នៅយ៉ាងសុខសាន្តជាមួយគ្នា។

ស្រីស្រស់ ណូម័រ ត្រូវបានគេបង្ហើបថា មុនរៀបការនាងមានប្រុសៗសម្បូរទ្រព្យតាមស្នេហាច្រើន ប៉ុន្តែពេលនេះ បេះដូងនាងមានម្ចាស់ទៅហើយ និងរៀបគម្រោងយកកូនក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យចំណងស្នេហ៍កាន់តែរឹងមាំថែមទៀត៕

RELATED ARTICLES