Friday, April 26, 2024
Homeតារាខ្មែរនៅ សុនិតា ចង់រៀបការ ?

នៅ សុនិតា ចង់រៀបការ ?

តារាកូនមួយ នៅ សុនិតា និងប្តី លោកទិត ថាវរិទ្ធ មិនបានចូលរួមមង្គលការរបស់ស៊ឹម សូលិកា – អេង រិទ្ធី ឡើយ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយតាមព័ត៌មានថា សូលិកា មិនបានហៅអ្នកទាំងពីរឡើយ។

ទោះជាយ៉ាងណា សុនិតា ដែលក្លាយទៅជាម្តាយរបស់គេមុនរៀបការនេះ នៅតែរក្សាភាពស្ងៀមស្ងាត់បើទោះជាមានការលើកឡើងថា នាងនឹងរៀបចំមង្គលការរបស់ខ្លួនដ៏ធំមួយជាមួយប្តីលោកទិត ថាវរិទ្ធ ដើម្បីកុំឱ្យចាញ់សូលិកា-អេង រិទ្ធី ក្តី តែរហូតមកដល់ពេលនេះដំណឹងនៃមង្គលការរបស់ពួកគេមិនទាន់ធ្លាយចេញនូវពេលវេលាជាក់លាក់ឡើយ។

នៅ សុនិតា បានសម្រាលកូនប្រុសកាលពី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ហើយពេលនេះអាជីពសិល្បៈរបស់នាងទំនងជាអាចបញ្ចប់ទៅហើយ ដោយស្នាដៃចុងក្រោយរបស់នាង រឿង“រៃមាស”របស់ផលិតកម្មថោន។

សុនិតា ដែលត្រូវគេរិះគន់ថានាងសាងស្នេហ៍ឥតខាន់ស្លានោះបានប្រតិកម្មចំពោះអ្នកមិនពេញចិត្តចំណងស្នេហានាងថា នាងបានធ្វើពិធីតិចតួចទៅហើយ តែមិនប្រាប់ថា ជាពិធីភ្ជាប់ពាក្យឬរៀបការតាមសាសនាគ្រិស្ត ឬសែនព្រេនឡើយ។

យ៉ាងណាតាមព័ត៌មានថា សុនិតា បានភ្ជាប់ពាក្យជាមួយលោកថាវរិទ្ធ តាំងពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ម៉្លេះ ទើបពួកគេរួមរស់ជាមួយគ្នាក្រោមដំបូលផ្ទះវីឡាស្កឹមស្កៃតម្លៃជាង៣០ម៉ឺនដុល្លារនៅបុរីប៉េង ហួត បឹងស្នោ ស្ថិតក្នុងគម្រោងទី៨។

សុនិតា ដែលមានវ័យក្មេង ហើយសុខចិត្តមកភ្ជាប់ស្នេហ៍ជាមួយអតីតប្តី លី ម៉ារីណា ដែលមានវ័យចំណាស់នេះ ត្រូវបានគេបង្ហើបថា នាងអាចត្រូវបានគូស្នេហ៍ប្រគល់ដីធ្លីរាប់ហិកតារដែលមានតម្លៃរាប់លានដុល្លានៅតំបន់កែវផុស ក្រុងព្រះសីហនុ តែតារាកូន១ ដែលឡើងងារជាជំទាវរូបនេះព្រមានប្តឹងអ្នកកាសែតដែលចុះផ្សាយរឿងនេះទៅវិញ។

ទោះជាពេលនេះ នៅ សុនិតា មិនទាន់ច្បាស់លាស់រឿងថ្ងៃរៀបការក្តី តែនាងមិនមែនជាតារាតែម្នាក់ដែលមានកូនមុនរៀបការឡើយ។

ឡោម លក្ខិណា, សុន ស្រីពេជ្រ និង ទេព សម្ផស្ស ជាដើម សុទ្ធតែមានកូនមុនរៀបការដូចសុនិតា ដែរ ហើយគេចាំមើលថា តើតារាខាងលើនេះមួយណារៀបការមុន ?”

RELATED ARTICLES