Real Madrid ជួបវិបត្តិកីឡាកររបួសនិងបម្រាម ក្នុងជំនួបជាមួយ Paris SG រាត្រីនេះ

0
126

យោងតាមការប្រកាសរបស់ក្លឹប Real Madrid  បានឲ្យដឹងថា កីឡាករខ្សែការពារជើងចាស់ Marcelo នឹងអវត្តមានពីក្លឹបក្នុងការប្រកួតដ៏សំខាន់ Uefa Champion League នៅផ្ទះរបស់ Paris SG នារាត្រីថ្ងៃពុធនេះ ដោយសាររបួសខ្នង។​

កីឡាករ Marcelo

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹប Real Madrid បានឲ្យដឹងថា ក្រោយពេលក្រុមគ្រូពេទ្យធ្វើតេស្តវាយតម្លៃរួចរាល់  លទ្ធផលបង្ហាញថា Marcelo មិនអាចចូលប្រកួតបានទេ ហើយគ្រូពេទ្យក៏មិនបានប្រាប់ថា ពេលណាគេអាចវិលត្រឡប់ចូលវិញបានដែរ។​

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានគេកំណត់ថា នឹងដាក់ជំនួសកីឡាករខ្សែការពារស្លាបធ្វេង Ferland Mendy  ដែលស្ថិតនៅក្នុងបញ្ជីរបួសកីឡាករ។

កីឡាករ Sergio Ramos

ក្រៅពីនេះ ក្លឹប Real Madrid កំពុងប្រឈមមុខនឹងវិបត្តិកីឡាករ របួស និងជាប់បម្រាម ដែលក្នុងនោះ មានដូចជា កីឡាករ Isco, Luka Modric, Marco Asensio  និង Fede Valverde រួមនឹងកីឡាករ២រូប ជាប់បម្រាម គឺ Sergio Ramos និង Nacho Fernandez។

ប្រសិនបើក្លឹប Real Madrid  មិនជួបវិបត្តិកីឡាកររបួស គេមិនធ្លាប់ចាញ់នៅផ្ទះParis SG នោះទេ។

កែសម្រួលអត្ថបទដោយ ៖ ដេត
រូបថត ៖ Sky Sport