បន្ទាប់ពីសារភាពរួចរាល់ ក្លឹបបានប្រដេញរូបគាត់ចេញ

0
54

ក្លឹបបាល់ទាត់បារាំង ​D1 Nice  បានសម្រេចបណ្តេញកីឡាករ Lamine Diaby-Fadiga ចេញពីក្លឹប បន្ទាប់ពីសារភាពថា បានលួចយកនាឡិកាដៃពីកីឡាករមិត្តរួមក្រុម Kasper Dolberg  ដែលមាន​តម្លៃជាង៧ម៉ឺនដុល្លារ។

កីឡាករ Lamine Diaby-Fadiga  បានលួចនាឡិកាពីកីឡាករសញ្ជាតិដាណឺម៉ាកKasper Dolberg នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ ហើយជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ។​

កីឡាករខ្សែប្រយុទ្ធ Lamine Diaby-Fadiga  មានវ័យ១៨ឆ្នាំ បច្ចុប្បន្នកំពុងលេងឲ្យក្រុមជម្រើសជាតិបារាំង អាយុក្រោម១៨ឆ្នាំ ។

ក្លឹប Nice បានប្រកាសចែកផ្លូវជាមួយកីឡាករ Diaby Fadiga នៅថ្ងៃនេះ។

ចំណែកនៅលើគេហទំព័ររបស់ក្លឹប Nice បានសរសេររៀបរាប់ថា ក្លឹបសម្រេចលុបចោលកុងត្រាជាមួយកីឡាករខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ដោយសារតែគាត់បានរំលោភទៅលើក្រមសីលធម៌វិជ្ជាជីវៈកីឡា។

កីឡាករ Dolberg ទើបតែបានចូលមកលេងឲ្យក្លឹប Nice កាលពីរដូវកាលដោះដូររដូវក្តៅ ក្រោយផ្ទេរមកពីក្លឹបបាល់ទាត់ Ajax ខណៈកីឡាករ Diaby–Fadiga នៅជាមួយក្លឹបនេះអស់រយៈពេល៣ឆ្នាំរួចមកហើយ៕

កែសម្រួលដោយ ៖ ដេត
ប្រភពអត្ថបទនិងរូបភាព ៖ BBC Sport