Saturday, April 27, 2024
Homeកីឡាអន្ដរជាតិជ័យជម្នះលើក្រុមជម្រើសជាតិរ៉ូម៉ានី ៥ៈ០ គ្រូបង្វឹកអេស្ប៉ាញប្រឈមអស់តំណែង

ជ័យជម្នះលើក្រុមជម្រើសជាតិរ៉ូម៉ានី ៥ៈ០ គ្រូបង្វឹកអេស្ប៉ាញប្រឈមអស់តំណែង

បើទោះជាក្រុមគោជល់អេស្ប៉ាញ បានបំបាក់ក្រុមរ៉ូម៉ានី ដោយលទ្ធផល ៥-០ មានកៅអីមួយសម្រាប់ឡើងទៅប្រកួតយូរ៉ូ២០២០ យ៉ាងណាក៏ដោយ លោក Robert Moreno ទំនងជាត្រូវបានគេបណ្តេញចេញពីតំណែង។ នេះបើយោងតាមប្រភពព័ត៌មានពីកាសែតអេស្ប៉ាញ El Mundo ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោក Robert Moreno គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ

កាសែតអេស្ប៉ាញដដែលនេះ បានឱ្យដឹងទៀតថា លោក Robert Moreno អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ អាចនឹងចូលមកស្នងតំណែងបន្ទាប់ពីលាលែងអស់រយៈពេល៥ខែកន្លងមក ដោយសារតែបញ្ហាសុខភាពកូនស្រីរបស់លោកដែលមានជំងឺធ្ងន់ធ្ងរ ហើយក៏បានស្លាប់កាលពីខែកញ្ញា កន្លងទៅ។

សហព័ន្ធបាល់ទាត់អេស្ប៉ាញ មិនទាន់បានឆ្លើយតបនឹងការបញ្ចោញយោបល់ស្នើឱ្យបណ្តេញលោក Robert Moreno ប៉ុន្តែបានប្រកាសថានឹងរៀបចំធ្វើសន្និសីទកាសែតស្តីអំពីគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ។

លោក Robert Moreno មិនធ្វើសន្និសីទកាសែតក្រោយបញ្ចប់ការប្រកួត និងមិននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយណាមួយឡើយ។

លោក Robert Moreno គឺជាជំនួយការរបស់លោក Luis Enrique អស់រយៈពេលជាយូរ បានចូលមកកាន់តំណែងនេះ កាលពីខែមិថុនា។

នៅក្នុងការដឹកនាំក្រុមជម្រើសជាតិ៦ប្រកួត របស់លោក Robert Moreno គឺឈ្នះ៤ ស្មើ២ ដែលធ្វើឱ្យក្រុមអេស្ប៉ាញមានកៅអីមួយសម្រាប់យូរ៉ូ២០២០ តាំងពីខែមុន ពេលប្រកួតស្មើ ១-១ ជាមួយក្រុមស៊ុយអែត។

កាលពីដឹកនាំបណ្តោះអាសន្នក្នុងចន្លោះខែមីនា ដល់ខែមិថុនា លោក Robert Moreno ជួយឱ្យក្រុមអេស្ប៉ាញឈ្នះទាំង៣ប្រកួត៕

កែសម្រួលដោយ ៖ ដេត
ប្រភពពី ៖ Reuters

RELATED ARTICLES