Friday, April 26, 2024
Homeតារាខ្មែរតារាសម្តែងជើងចាស់ ជា សំណាង ដឹកដៃតារាបង្ហាញម៉ូដ ម៉ូម៉ូ ចូលរោងការ

តារាសម្តែងជើងចាស់ ជា សំណាង ដឹកដៃតារាបង្ហាញម៉ូដ ម៉ូម៉ូ ចូលរោងការ

លោកជា សំណាង តារាសម្តែងជើងចាស់ មានវ័យ៤៩ឆ្នាំទៅហើយនោះ បានសម្រេចចិត្តដឹកដៃតារាបង្ហាញម៉ូដម្នាក់ចូលរោងការនៅថ្ងៃនេះ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោកជា សំណាង បានចូលរោងការជាមួយតារាបង្ហាញម៉ូដ ម៉ូម៉ូ ដោយពិធីនេះត្រូវបានរៀបចំឡើងនៅស្រុកឈូក ខេត្តកំពត និងបានហៅភ្ញៀវចំនួន៤០តុ។

ការបែកធ្លាយនៃការចូលរោងការរបស់លោកជា សំណាងនេះ បន្ទាប់ពីលោកសាវិន ហ្វីលីព បានបង្ហោះសារលើទំព័រហ្វេប៊ុកថា “សូមចូលរួមអបអរសាទរសម្លាញ់ចាស់ ជា សំណាង ដែលសម្រេចចិត្តចូលរោងការថ្ងៃនេះជាមួយតារាម៉ូឌែលស្រករក្រោយក្នុងខេត្តកំពត។ សូមសម្លាញ់មានសុភមង្គលជារៀងរហូត”។

ប្រភពពីអ្នកជិតស្និទ្ធ បានបង្ហើបឲ្យដឹងថា លោកជា សំណាង បានទាក់ទងស្វែងយល់ចិត្តជាមួយភរិយាអស់ពេលជាច្រើនឆ្នាំមកហើយ ទើបនៅថ្ងៃនេះ លោកបានដឹកដៃនារីបង្ហាញម៉ូដ រស់នៅខេត្តកំពត ចូលរោងការ។

ប្រភពបានបន្តថា ក្នុងពិធីរៀបមង្គលការនេះ លោកជា សំណាង បានអញ្ជើញមិត្តភក្តិជិតដិតក្នុងសិល្បៈចូលរួមតែប៉ុន្មាននាក់តែប៉ុណ្ណោះ ដោយសារលោកយល់ថា អ្នកសិល្បៈម្នាក់ៗសុទ្ធតែរវល់ ណាមួយផ្លូវឆ្ងាយ។

លោកជា សំណាង គឺជាតារាសម្តែងម្នាក់ដែលលេចធ្លោក្នុងអាជីពភាពយន្ត ភាគច្រើនលោកសម្តែងតួជាឪពុក។ ប៉ុន្តែយ៉ាងណា គេពុំទាន់ដឹងនៅឡើយទេថា ក្រោយរៀបការ លោកសំណាង នឹងចាកចេញពីអាជីពសិល្បៈ ឬយ៉ាងណាទេ៕

RELATED ARTICLES