Saturday, April 27, 2024
Homeតារាខ្មែរនៅ សុនិតា មិនខ្វល់រឿងស្នេហ៍ចាស់ប្តី

នៅ សុនិតា មិនខ្វល់រឿងស្នេហ៍ចាស់ប្តី

នៅ សុនិតា មិនខ្វល់រឿងអតីតកាលរបស់ប្តីនាង លោកទិត ថាវរិទ្ធ ឡើយ បើទោះជាមិត្តភក្តិរួមអាជីពប្រឹងជំរុញឱ្យនាងប្រញាប់អូសដៃគូស្នេហ៍ចូលរោងការ ក្រោយសម្រាលកូនង៉ាបាន១ ព្រោះខ្លាចចំណងស្នេហ៍មានការប្រែប្រួលក្តី ប៉ុន្តែសុនិតា ហាក់មិនគិតច្រើនចំពោះរឿងក្រាបផ្ទឹមទេ គឺហាក់ដូចជាកំពុងអនុវត្តតាមពាក្យថា “ស្រលាញ់មនុស្សម្នាក់ កុំគិតពីរឿងអតីតកាល” នេះហើយ។

សុនិតា ថែមទាំងក្តៅក្រហាយទៀតផង នៅពេលដែលគេនិយាយមិនល្អពីប្តីរបស់នាង លោកទិត ថាវរិទ្ធ ថា ធ្លាប់មានស្រីច្រើន និងខ្លះទៀតថា អតីតអគ្គនាយករងទូរទស្សន៍បាយ័ន រូបនេះ ច្រើនងាករេ ចិត្តបានថ្មីចោលចាស់ ជាដើម។

ទោះជាយ៉ាងណា នៅក្នុងចង្កោមអ្នកសិល្បៈគ្រប់គ្នាដឹងថា ស្វាមីរបស់នៅ សុនិតា ជាអតីតប្តីរបស់អ្នកនាងលី ម៉ារីណា និងជាសង្សារចាស់របស់ស៊ឹម សូលិកា និងស៊ុន ណារីម៉ូលីកា រួមទាំងចៅស្រីលោកយាយម៉ែម៉ឺន ជាដើម ប៉ុន្តែដំណឹងនេះមិនបានជះឥទ្ធិពលអាក្រក់ដល់សុនិតា ដែលកំពុងតែសាងស្នេហ៍ជាមួយលោកថាវរិទ្ធ ដោយយកកូនមុនរៀបការនោះឡើយ។

ប្រភពបានឱ្យដឹងថា សុនិតា ស្រលាញ់លោកថាវរិទ្ធ ដោយស្មោះអស់ពីចិត្ត ព្រោះតែអាណិតពោះម៉ាយរូបនេះបែកបាក់ស្នេហ៍ផ្ទួនៗគ្នាច្រើនដងពេក ធ្វើឱ្យលោករងាឯកោតែម្នាក់ឯង ទើបនាងស្ម័គ្រទាំងចិត្តទាំងកាយចូលខ្លួនមកស្អំបេះដូងលោក ដោយគ្មានការរារែកចិត្តឡើយ។

ប៉ុន្តែអ្នកនៅក្នុងចង្កោមសិល្បៈដែលស្និទ្ធសុនិតា បែរជាបង្ហើបឱ្យដឹងថា ការដែលសុនិតា ព្រមភ្ជាប់ស្នេហ៍ជាមួយលោកថាវរិទ្ធ ដែលមានវ័យស្មើឪពុកនាងនោះ ដោយសារតែអតីតអគ្គនាយករងទូរទស្សន៍បាយ័ន រូបនេះ មានទ្រព្យស្តុកមិនចាញ់ឧកញ៉ាឡើយ ដូចជាពួកគេកំពុងរស់នៅផ្ទះវីឡាស្កឹមស្កៃតម្លៃរាប់សែនដុល្លារ នៅបុរីប៉េង ហួត បឹងស្នោ និងនៅបុរីវីរជន កោះពេជ្រ ជាដើម ខណៈដែលទ្រព្យធំរាប់លានដុល្លាររបស់លោកថាវរិទ្ធ ដែលអាចក្លាយជាកម្មសិទ្ធិរបស់សុនិតា នាពេលខាងមុខ គឺដីជាច្រើនហិកតារនៅតំបន់កែវផុស ខេត្តព្រះសីហនុ។

នៅ សុនិតា បានសម្រាលកូនប្រុសកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ហើយពេលនេះនាងក្លាយទៅជាជំទាវតូច ខណៈដែលស្វាមីនាងក្លាយជាឯកឧត្តម និងមានឋានៈជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ដោយឡែក សកម្មភាពរបស់សុនិតា ដែលហាក់មិនអើពើរឿងរៀបការនោះ អាចគ្រាន់តែជាការបំភ័ន្តភ្នែកប៉ុណ្ណោះ ព្រោះក្នុងចិត្តសុនិតា ចង់រៀបការខ្លាំងជាងអ្នកឱ្យយោបល់ទៅទៀតដើម្បីឱ្យក្លាយទៅជាភរិយាស្របច្បាប់របស់លោកទិត ថាវរិទ្ធ និងកុំឱ្យចាញ់ចិត្តអតីតសង្សារប្តី គឺអ្នកនាងស៊ឹម សូលិកា ដែលបានរៀបការជាមួយលោកអេង រិទ្ធី គគ្រឹកគគ្រេងកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នោះ។

អ្នកសិល្បៈជាច្រើននិយាយថា បើសុនិតា នៅតែពន្យារពេលរៀបការទៀតនោះ ចំណងស្នេហារបស់នាងប្រាកដជាពិបាករក្សាបានយូរអង្វែងជាមិនខាន បើទោះជាពេលនេះនាងនិងប្តីចិត្តមួយថ្លើមមួយក្តី៕

RELATED ARTICLES