Saturday, April 27, 2024
Homeតារាខ្មែរព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី នឹងតម្កល់ធ្វើបុណ្យនៅក្នុងវត្តបុទុមវតី

ព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី នឹងតម្កល់ធ្វើបុណ្យនៅក្នុងវត្តបុទុមវតី

បន្ទាប់ពីបែកធ្លាយព័ត៌មាននៃការសុគតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី ពេលនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានជូនដំណឹងជាផ្លូវការហើយ ថែមទាំងបញ្ជាក់ពីទីកន្លែងដែលត្រូវតម្កល់ព្រះសពព្រះអង្គទៀតផង។

នៅក្នុងលិខិតមួយច្បាប់នោះបានឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីជូនដំណឹងផ្លូវការអំពីការសុគតរបស់ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី បានសុគតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា។

ក្រុមប្រឹក្សាធម្មនុញ្ញ មានទុក្ខជាទម្ងន់ដោយសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានសុគតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា។

ព្រះសពតម្កល់ធ្វើបុណ្យតាមព្រះបវេណី និងព្រះពុទ្ធសាសនានៅក្នុងវត្តបុទុមវតី​ រាជធានីភ្នំពេញ៕

RELATED ARTICLES