Friday, April 26, 2024
Homeតារាខ្មែររដ្ឋាភិបាលសម្រេចយកថ្ងៃទី២០ ខែវិច្ឆិកា កាន់ទុក្ខសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទូទាំងប្រទេស

រដ្ឋាភិបាលសម្រេចយកថ្ងៃទី២០ ខែវិច្ឆិកា កាន់ទុក្ខសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទូទាំងប្រទេស

សម្តេចហ៊ុន សែន បានសម្រេចយកថ្ងៃទី២០ ខែវិច្ឆិកា ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស នៃការសុគតរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដោយតម្រូវឲ្យក្រសួងស្ថាប័ននានា ត្រូវហូតទង់ជាតិពាក់កណ្តាលដង។

សម្តេចក៏បានមានប្រសាសន៍បន្ថែមថា សម្តេចនឹងដឹកនាំប្រតិភូមិមន្ត្រីរដ្ឋាភិបាលចូលរួមកាន់ទុក្ខនៅវត្តបុទុមវត្តី នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ផងដែរ។

ការថ្លែងនេះ នៅពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប្រមាណ ៤០០នាក់ ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំមុនអត្តពលិកកម្ពុជា ចេញទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ខាងមុខនេះ ។

គួរបញ្ជាក់ថា សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម ៧៦​ព្រះវស្សា នា​វេលា​ម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេស​ថៃ ដោយ​ជរាពាធ៕

RELATED ARTICLES