Friday, April 26, 2024
Homeតារាខ្មែរសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សុគតក្នុងប្រទេសថៃ ដោយជរាពាធ

សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សុគតក្នុងប្រទេសថៃ ដោយជរាពាធ

សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម ៧៦​ព្រះវស្សា នា​វេលា​ម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេស​ថៃ ដោយ​ជរាពាធ។ ដំណឹងនេះបានធ្វើឲ្យមហាជនមានការតក់ស្លុតយ៉ាងខ្លាំង។

ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បងនៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការីនៃរបាំព្រះរាជទ្រព្យ ។

សម្តេច បុប្ផា​ទេវី គឺជា​ព្រះរៀម​របស់​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ។ ហើយសម្តេចបុប្ផា​ទេវី ​ទ្រង់​រៀប​អភិសេក​នៅ​ព្រះជន្ម១៥ ព្រះវស្សា និង​មាន​បុត្រ៥អង្គ​៕

RELATED ARTICLES