Saturday, April 27, 2024
Homeតារាខ្មែរសម្តេចហ៊ុន សែន បញ្ជាក់ថា ចង្វាក់រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ ជារបស់ឡាវ

សម្តេចហ៊ុន សែន បញ្ជាក់ថា ចង្វាក់រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ ជារបស់ឡាវ

ដើម្បីបញ្ចប់ចម្ងល់ដែលកំពុងពុះកញ្ជ្រោលករណីយល់ច្រឡុះចង្វាក់រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ ដោយប្រជាពលរដ្ឋកម្ពុជាមួយចំនួនអះអាងថា ជាកម្មសិទ្ធិរបស់កម្ពុជានោះ នៅពេលនេះសម្តេចបានបញ្ជាក់ច្បាស់ហើយថា មិនមែនជារបស់ខ្មែរ។

ថ្លែងនៅក្នុងពិធីជួបសម្ដែងការគួរសម និងផ្តល់អនុសាសន៍ណែនាំដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី មុនចេញទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣០ សម្តេចហ៊ុន សែន បានប្រាប់ថា “ចង្វាក់រាំវង់នេះ បើនិយាយឲ្យពិត កាលជំនាន់សម្តេច គឺទើបតែចាប់ផ្តើមរៀនរាំវង់ទេ រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ អាបីហ្នឹងគឺរបស់លាវ មិនមែនជារបស់ខ្មែរនោះទេ ខ្មែរយករបស់លាវមកប្រើ អាហ្នឹងជាឥទ្វិពលរបស់លាវពិតប្រាកដ គឺត្រូវទទួលយកការពិត។

សម្តេចបានបន្តថា “ពាក្យសារ៉ាវ៉ាន់ គឺចេញពីខេត្តសារ៉ាវ៉ាន់របស់គេ ហើយឡាំលាវហ្នឹងទៀត គឺជាភាសាលាវ ហើយយើងចេះថារបស់ខ្លួនឯង ហើយចេះតែហាមគេ ចលនាគេ យើងត្រូវសិក្សាផងអាណាជារបស់យើង អាណាជារបស់គេ”។

សម្តេចបានបន្ថែមថា “ភ្លេងពិណពាទ្យ ការពិតពិណពាទ្យជារបស់ខ្មែរ តែក្រោយមកប្រជាពលរដ្ឋមួយចំនួនហៅថា ភ្លេងសៀម…”។

យ៉ាងណា ការបកស្រាយរបស់សម្តេចហ៊ុន សែន នៅពេលនេះ នឹងសបញ្ជាក់ឲ្យកាន់តែច្បាស់ ដើម្បីស្រាយចម្ងល់របស់ប្រជាពលរដ្ឋមួយចំនួនដលម្បីឈប់យល់ច្រឡំតទៅទៀត៕

RELATED ARTICLES