Thursday, May 2, 2024
Homeព័ត៌មានជាតិនារីម្នាក់ ប្តីទម្លាយរឿងតាមអើយតាម រហូតបានជួបសម្តេចហ៊ុន សែន

នារីម្នាក់ ប្តីទម្លាយរឿងតាមអើយតាម រហូតបានជួបសម្តេចហ៊ុន សែន

ភ្នំពេញ ៖ នារីម្នាក់ត្រូវបានបុរសជាប្តីទម្លាយរឿងអតីតកាលនៃប្រវត្តិស្នេហ៍១៤៦០ថ្ងៃ របស់ពួកគេថា ពូកែតាមអើយតាម សូម្បីតែទៅស៊ីការក៏តាម ទៅផឹកកាហ្វេក៏តាម ទៅដើរលេងក៏តាមទៅ បោះតង់ក្នុងព្រៃក៏តាម ទៅហាត់ប្រាណក៏តាម ទៅទាត់បាល់ក៏តាម ទៅថតរូបជាមួយសម្តេចហ៊ុន សែន ក៏តាម រហូតបានជួបសម្តេចនាយករដ្ឋមន្ត្រីដោយផ្ទាល់ និងបានថតរូបជាមួយសម្តេចទៀតផង។

ទោះជាយ៉ាងណា បុរសរូបនោះបញ្ជាក់ ថា ការពិតមិនមែននារីជាប្រពន្ធនោះតាមលោកគ្រប់ជំហាន ដោយសារមិនទុកចិត្តនោះទេ គឺមកពីនិស្ស័យស្នេហ៍ទើបពួកគេបានជួបគ្នាជាប្តីប្រពន្ធ ហើយពេលនេះ ពួកគេបានទទួលចំណងដៃស្នេហ៍គឺកូនជាទីស្រឡាញ់ម្នាក់ដែលទើបសម្រាលបានជាង២ខែ។

បុរសដែលទម្លាយរឿងប្រវត្តិស្នេហ៍របស់ខ្លួននោះ មានឈ្មោះសុខ ផេង អាយុជាង២០ឆ្នាំ ចំណែកនារីជាប្រពន្ធមានវ័យជាង២០ឆ្នាំដូចគ្នា។

បុរសឈ្មោះសុខ ផេង បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា “តើមនុស្សប្រុសណាដូចខ្ញុំខ្លះ?  តាមម៉ែអាតាមហើយ…

-ស៊ីការ ក៏តាម

-ផឹកកាហ្វេ ក៏តាម

-ដើរលេង ក៏តាម

-ទៅបោះតង់ក្នុងព្រៃ ក៏តាមទៀត

-ទៅថតរូបជាមួយសម្តេច ក៏តាមដល់ គេជាន់ជើង

-ហាត់ប្រាណ ក៏តាម

-ទាត់បាល់ ក៏តាម

-តាមរហូតដល់បានកូនមួយ

-ការពិតមិនមែនគាត់តាមទេ មកពី និស្ស័យ ទើបយើងបានជួបគ្នា”។

បន្ទាប់ពីបុរសខាងលើបានបង្ហោះសំណេរខាងលើ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ជាពិសេសមិត្តភក្តិរបស់បុរសនោះបានចូលទៅបញ្ចោញយោបល់ (Comment) ថា ពិតជាគូស្នេហ៍ស្និទ្ធស្អិតល្មួតមែន ដែលទៅណាក៏ទៅជាមួយគ្នាទាំងគូមិនចង់ឃ្លាតគ្នា សូម្បីមួយនាទី។

ជាមួយនេះ អ្នកទាំងនោះក៏បានជូនពរឱ្យប្តីប្រពន្ធវ័យក្មេងមួយគូនេះ ស្រឡាញ់គ្នាផ្អែមស្អិតបែបនេះឱ្យបានយូរអង្វែង អស់មួយជីវិត កុំបីងាករេប្រែចិត្តពីគ្នាសោះឡើយ៕

RELATED ARTICLES