Saturday, April 27, 2024
Homeតារាខ្មែរម៉ាក សែនសូនីតា ដើរលេងនៅអូស្ត្រាលី១២ថ្ងៃ សប្បាយជាមួយអនាគតស្វាមី

ម៉ាក សែនសូនីតា ដើរលេងនៅអូស្ត្រាលី១២ថ្ងៃ សប្បាយជាមួយអនាគតស្វាមី

ស្រីស្អាតម៉ាក សែនសូនីតា ហៅតូតា ទើបតែដឹកដៃគូស្នេហ៍លោកប៉ុល វិបូរ ហៅនីត មកពីអូស្ត្រាលី កាលពីថ្ងៃទី៨ ខែធ្នូ បន្ទាប់ពីពួកគេបានចំណាយពេល១២ថ្ងៃ កម្សាន្តសប្បាយមួយអស់ដៃដើម្បីរឹតចំណងស្នេហាឱ្យកាន់តែរឹងមាំថែមទៀត។

យ៉ាងណា ពេលវេលារៀបការជាក់លាក់នៅមិនទាន់ត្រូវបានតូតា កំណត់នៅឡើយ ដោយនាងថា រង់ចាំពេលវេលាសមស្របណាមួយនាពេលខាងមុខ។

តូតា វាចាថា “ខ្ញុំទើបមកពីអូស្ត្រាលី ម្សិលមិញ (៨ធ្នូ) ហ្នឹង ហើយទៅលើកនេះបាន១២ថ្ងៃ។ ទៅអូស្ត្រាលី លើកហ្នឹង ខ្ញុំទៅដើរលេងសុទ្ធសាធតែម្តង អត់មានទាក់ទងការច្រៀងសម្តែងអីទេ។ ចំពោះរឿងរៀបការវិញ ខ្ញុំអត់ទាន់បានកំណត់អីច្បាស់លាស់ ព្រោះឥឡូវពេលវេលាមិនទាន់អំណោយផល”។

តូតា បានបង្កាត់ភ្លើងស្នេហាជាមួយលោកនីត រយៈពេលជាង២ឆ្នាំមកហើយ តែរហូតមកដល់ពេលនេះស្រីស្រស់នៅតែថា មិនទាន់ដល់ពេលរៀបការទៀត ធ្វើឱ្យមានការសង្ស័យថា ស្រីស្អាតនៅរារែកចិត្ត ព្រោះតែនាងមានជម្រើសស្នេហ៍ច្រើនដែលអាចនឹងជ្រើសប្រុសណាផ្សេងទៀត ប្រសិនបើការសិក្សាស្វែងយល់ចិត្តគ្នាជាមួយលោកនីត មិនចុះសម្រុងគ្នាទេនោះ។

ប៉ុន្តែតូតា ថា នេះមិនមែនជាចំណុចដែលនាងត្រូវពន្យារពេលរៀបការនោះទេ ការដែលនាងមិនទាន់រៀបការ អាចនិយាយបានថាមកពីនាងមិនទាន់ចង់ច្រើនជាង។

គួរបញ្ជាក់ថា ម៉ាក សែនសូនីតា បានផ្តាច់ស្នេហ៍ប្រុសក្មេងទឹម នីដា ដែលជាប្អូនប្រុសតារាសម្តែង ទឹម រដ្ឋា មកភ្ជាប់ស្នេហ៍ជាមួយថៅកែផលិតកម្ម Angkor Picture លោកប៉ុល វិបូរ ហៅនីត ធ្វើឱ្យតូតា និងរដ្ឋា មើលមុខគ្នាមិនចំឡើយ។

យ៉ាងណា តាំងពីតូតា ចាប់ដៃជាមួយថៅកែពោះម៉ាយមក នាងមានលុយកាន់តែច្រើនធ្វើជំនួញ ហើយពេលនេះ នាងជិះរថយន្តទំនើប Lexus LX570 ពណ៌ស តម្លៃជិត២០ម៉ឺនដុល្លារ ខណៈអនាគតស្វាមីរបស់នាង លោកនីត ជិះរថយន្ត Lexus LX570 ពណ៌ខ្មៅផ្សេងមួយទៀត។

ទស្សនិកជនរង់ចាំមើលថា គូស្នេហ៍ខុសវ័យ តូតា-នីត នេះ អាចរក្សាចំណងស្នេហ៍រហូតដល់ថ្ងៃក្រាបផ្ទឹមបានដែរឬទេ ខណៈដែលកន្លងមកធ្លាប់លេចឮថា លោកថៅកែធ្លាប់មានស្រីស្នេហ៍ច្រើន៕

RELATED ARTICLES