Saturday, April 27, 2024
Homeតារាខ្មែរនៅ សុនិតា មិនខ្លាចដើរជានដានស៊ឹម សូលិកា

នៅ សុនិតា មិនខ្លាចដើរជានដានស៊ឹម សូលិកា

តារាកូន១ នៅ សុនិតា រស់នៅផ្ទះវីឡាស្កឹមស្កៃនិងជិះរថយន្តទំនើបថ្លៃៗ ព្រមទាំងមានងារជំទាវដូចស៊ឹម សូលិកា ដែរ ទើបធ្វើឱ្យមហាជនលើកឡើងថា សុនិតា និងសូលិកា ប្រជែងគ្នាខ្លាំងក្លាណាស់ ព្រោះចង់ឈ្នះគ្នារៀងខ្លួន។

ប៉ុន្តែមានរឿងមួយដែលសុនិតា មិនអាចយកឈ្នះសូលិកា បាននៅឡើយ គឺការអូសដៃប្តីចូលរោងការ ទើបធ្វើឱ្យសុនិតា លែងហ៊ានប្រជែងជាមួយសូលិកា ហើយជ្រើសផ្លូវបន្តរួមរស់ដោយស្ងាត់ស្ងៀមដោយគ្មានខាន់ស្លា…។

នៅ សុនិតា ក៏ចង់គ្រងឈុតកូនក្រមុំរៀបការដូចអ្នកនាងស៊ឹម សូលិកា កាលពីថ្ងៃទី០៩ ខែកញ្ញា ដែរ ប៉ុន្តែគូស្នេហ៍នាងលោកទិត ថាវរិទ្ធ បែរជាមិនទាន់ហ៊ានធ្វើឱ្យប្រពន្ធវ័យក្មេងរំភើបដូចលោកអេង រិទ្ធី ធ្វើចំពោះស៊ឹម សូលិកា ទេ។

បើទោះជាមានព័ត៌មានថា ក្រុមគ្រួសារលោកថាវរិទ្ធ ដែលមិនងាយទទួលស្គាល់អ្នកណាជាសមាជិករបស់ខ្លួននោះមិនជំទាស់សុនិតា ដូចសូលិកា ក្តី ប៉ុន្តែពិធីមង្គលការគូស្នេហ៍ខុសវ័យ សូលិកា-ថាវរិទ្ធ មិនមានសញ្ញាណាមួយថា អ្នកទាំងពីរនឹងរៀបការឆាប់ៗតាម ប្រពៃណីខ្មែរ ដើម្បីបញ្ចប់ការរិះគន់ថា ពួកគេសាងស្នេហ៍ឥតខាន់ស្លានោះឡើយ។

ដោយសារមិនអាចដឹកដៃប្តីរៀបការហៅតារារាប់រយនាក់មកអបអរសាទរបែបនេះហើយ ទើបធ្វើឱ្យនៅ សុនិតា បន្តចាញ់ប្រៀបស៊ឹម សូលិកា ហើយពិបាកងើបមុខបាន បើសិនជានាងនៅតែពន្យារពេលរៀបការជាមួយលោកទិត ថាវរិទ្ធ ទៀតនោះ។

ទោះជាយ៉ាងណា ការលេងម៉ូដវីឡា រថយន្តទំនើបៗ និងទ្រព្យនៅក្នុងកណ្តាប់ដៃនោះ សុនិតា មិន ចាញ់សូលិកា ទេ ហើយអ្នកទាំងពីរបានងារជាជំទាវដូចគ្នាទៀតផង។ ប៉ុន្តែដោយសារតែមានស្នាមស្នេហាត្រីកោណ ទើបសុនិតា-សូលិកា មិនអាចរាប់អានគ្នាបានជាដាច់ខាត បើទោះជាពេលនេះពួកគេមានថ្មីរៀងៗខ្លួនអស់ទៅហើយក្តី។

នៅ សុនិតា បានថតភាពយន្តចុងក្រោយ មុនពេលសម្រាលកូនប្រុស កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ គឺរឿង “រៃមាស” របស់ផលិតកម្មថោន ដោយនាងអះអាងថា បានចោលរឿងនៅហង្សមាស ដល់ទៅ៥រឿង ព្រោះគ្មានពេលថត។

នៅពេលដែលស្វាមីរបស់នាង លោកថាវរិទ្ធ ឡើងឋានៈជាឯកឧត្តមកាន់តួនាទីជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នោះ នាងក៏ឡើងតំណែងជាជំទាវដែរ ទើបធ្វើឱ្យមានការលេចឮថា សុនិតា អាចបញ្ចប់អាជីពសម្តែងទាំងស្រុង ព្រោះលោកថាវរិទ្ធ មិនចង់ឱ្យប្រពន្ធរងទុក្ខលំបាករកប្រាក់ល្អិត ថតកុនទាំងយប់អាធ្រាត្រទាំងសសៃខ្ចីនោះទេ។

ប៉ុន្តែផ្ទុយពីការលើកឡើងបែបនេះ ដោយសារតែកាលពីខែមុននេះ សុនិតា បែរជាលេចមុខទៅដើរ បង្ហាញម៉ូដកាច់រាងកណ្តាលផ្សារធ្វើព្រងើយ ដោយមិនខ្វល់ថា នៅសរសៃខ្ចី ហើយជាជំទាវទាល់តែសោះ។

ប្រភពបានឱ្យដឹងថា ស្វាមីរបស់សុនិតា មិនប្រឆាំងនាងចំពោះការវិលរកអាជីពចាស់នោះទេ ប៉ុន្តែលោកថាវរិទ្ធ ហាមដាច់ខាតមិនអនុញ្ញាតឱ្យភរិយាវ័យក្មេងរបស់លោកថតសម្តែងសិចស៊ី លេចដើមទ្រូង និងបញ្ចោញគល់ភ្លៅ ឬមានឈុតស្នេហាដែលមានតារាប្រុសៗឱបថើបឡើយ។

ចំណែកសុនិតា ដែលគេហៅនាងថា “ជំទាវតូចៗ” ពេញចិត្តចំពោះសំណូមពររបស់ស្វាមី ហើយនាងនឹងមិនលេងសិល្បៈពេញទំហឹងដូចកាលនៅក្រមុំឡើយ។

នៅ សុនិតា ត្រូវបានគេបង្ហើបថា នាងអាចទទួលមរតកមហាសាលពីគូស្នេហ៍នូវទ្រព្យតម្លៃរាប់លានដុល្លារក្នុងកណ្តាប់ដៃ នាពេលខាងមុខ តាមរយៈដីធ្លីជាច្រើនហិកតារនៅតំបន់កែវផុស ខេត្តព្រះសីហនុ ដែលជាកម្មសិទ្ធិរបស់លោកថាវរិទ្ធ។ ប៉ុន្តែដំណឹងនេះធ្លាប់ត្រូវបានសុនិតា ប្រតិកម្ម ហើយព្រមានប្តឹងអ្នកដើរនិយាយទៀតផង៕

RELATED ARTICLES