Friday, April 26, 2024
Homeតារាខ្មែរស្រីស្អាត មាន សូនីតា មិនទាន់មានគូស្នេហ៍ផង ស្រាប់តែថា ខ្លាច

ស្រីស្អាត មាន សូនីតា មិនទាន់មានគូស្នេហ៍ផង ស្រាប់តែថា ខ្លាច

ភ្នំពេញ ៖ ស្រីស្អាតមាន សូនីតា ហៅ រាជិនីក្រមាខ្មែរ បានទម្លាយសារឱ្យដឹងថា នាងខ្លាចជីវិតគូ ហើយនាងបានលើកពីហេតុផលដែលនាងខ្លាចជីវិតគូ។

មាន សូនីតា បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់នាង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ថា “ហេតុអីបានជាខ្ញុំខ្លាចមានជីវិតគូ? មនុស្សភាគច្រើនប្រហែលជាមិនបានគិតច្រើនដល់ថ្នាក់ហ្នឹង ដូចខ្ញុំទេមើលទៅ ព្រោះគេគិតថា បើស្រលាញ់គ្នាចាំបាច់គិតច្រើនម៉េះ ចាំពេលមានបញ្ហាកាល ចាំគិតទៀត ហើយដោះស្រាយតាមហ្នឹងទៅ…។

ពេលខ្លះខ្ញុំចេះតែមានអារម្មណ៍ថា ជីវិតគូពិបាក ព្រោះអ្វីៗទាំងអស់ត្រូវចែករំលែកទាំងអស់ មិនដូចពេលនៅម្នាក់ឯងទេ ដូចជា ត្រូវប្រើបន្ទប់ទឹករួមគ្នា គេងគ្រែជាមួយគ្នា ទៅណាមកណាត្រូវប្រាប់គ្នា ធ្វើអ្វីត្រូវសុំការអនុញ្ញាត អ្វីៗត្រូវចែករំលែកឱ្យមនុស្សម្នាក់ទៀត ដែលជាអ្នកដទៃសុទ្ធសាធ តែត្រូវមកជិតស្និទ្ធជាមួយយើងបំផុត ដែលហៅ “លោកប្តី” ឬ “ប្រពន្ធសម្លាញ់”។

ធុញខ្លួនឯងៈ  ដែលគិតអត់ថា ពេលខ្លះយើងក៏ឈ្លោះគ្នាជាមួយខ្លួនឯង ទម្រាំមានមនុស្សម្នាក់ទៀត អ៊ីចឹងបានន័យថា គំនិត២បាត់ហើយ គេម៉េចចេះតែសម្របជាមួយយើងរហូតទេ ហើយយើងក៏មិនអាចតាមគេរហូតដែរ មានតែពាក្យ១ម៉ាត់ទេថា “យោគយល់គ្នាទៅវិញទៅមក បាននៅចុះសម្រុងគ្នា។

ខ្ចិលៈ កន្លងមក ខ្ញុំតែងខ្ជិលនឹងអានសៀវភៅថ្មី ព្រោះមនុស្សប្រៀបដូចជាសៀវភៅអ៊ីចឹង មានសាច់រឿងខុសៗគ្នា រសជាតិផ្សេងៗគ្នា ទម្លាប់ផ្សេងៗគ្នា ចំណង់ចំណូលចិត្ត ក៏មិនដូចគ្នាដែរ ទម្រាំបានស្គាល់ម្នាក់ហ្នឹងម៉េចក៏ចំណាយពេល ៥-៦ខែ ស្វែងយល់គ្នា ត្រូវគ្នាអត់ ទៅមុខ១គ្នាកើតអត់ ម៉េចក៏ ១ឆ្នាំ ឃើញអត់យូរណាស់ ហើយបើអត់ត្រូវគ្នា បែបត្រូវរកសៀវភៅថ្មីអានទៀត hmmm…

អ៊ីចឹងហើយ បានខ្ញុំខ្ជិលស្វែងយល់ពីមនុស្សថ្មីៗហ្នឹងណា៎… ព្រោះមិនដឹងចំណាយពេលម៉ាន បានរកឃើញសៀវភៅល្អអានឱ្យបានចប់ទៅ ហើយពេលខ្លះក៏បានលួងលោមខ្លួនឯងថា មកពីមិនទាន់ដល់ គូយើង បើជួបមនុស្សប្រហែលអត់ខ្ជិលទេមើលទៅ អ្វីៗក៏អាចទៅរួចដែរមែនអត់? អ្នកទាំងអស់គ្នាជឿលើអារម្មណ៍ឃើញ ភ្លាមស្រលាញ់ភ្លែតអត់?…៕

RELATED ARTICLES