Saturday, April 27, 2024
Homeតារាខ្មែរម៉ាក សែនសូនីតា ប្រកែកបន្ថែមមុខជំនួញថ្មី ចំពេលរីករាលដាលកូវីដ-១៩

ម៉ាក សែនសូនីតា ប្រកែកបន្ថែមមុខជំនួញថ្មី ចំពេលរីករាលដាលកូវីដ-១៩

តារាសម្ដែងម៉ាក សែនសូនីតា ដែលជាថៅកែហាងផែសមុទ្រ នោះ ត្រូវបានគេសង្ស័យថា នាងបានងាកមកពង្រីកមុខជំនួញថ្មី តាមរយៈការបើកហាងលក់ខោអាវ និងកាបូប ដោយចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម។

ការតក់ក្រហល់បើកហាងថ្មីនេះ ក្រោយពីមានព័ត៌មានថា តូតា បានខាតបង់លុយជាច្រើនម៉ឺនដុល្លារក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន កាលពីថ្ងទី១៦ ខែមីនា ព្រោះបាត់ភ្ញៀវច្រើនពេក ដោយសារតែរៀបការចំពេលផ្ទុះកូវីដ-១៩។

យ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទ តូតា ថា ហាងលក់សម្លៀកបំពាក់ និងកាបូប ដែលមានឈ្មោះដូចនាងនោះ មិនមែនជាកម្មសិទ្ធិរបស់នាងឡើយ។ ឈ្មោះ ”តូតា” មិនមែនមានតែរូបនាងម្នាក់ទេ អីចឹងនាងក៏មិនអាចទៅរករឿងគេបានដែរ។ ប៉ុន្ដែនាងថា ក្រោយមានស្វាមីនេះនាង ពិតជាចង់ផ្ដោតមករកស៊ីច្រើនជាងការលេងសិល្បៈពិតប្រាកដមែន។

ដោយឡែក រឿងរៀបការខាតលុយអស់ប៉ុន្មាននោះ ស្រីស្រស់រូបនេះមិនបញ្ជាក់តួលេខទេ ដោយនាងគ្រាន់តែថា ធ្វើកម្មវិធីនៅសណ្ឋាគារផ្កាយ៥អីចឹង ប្រាកដជាមានខាតខ្លះៗហើយ។

ម៉ាក សែនសូនីតា បានរៀបការជាមួយលោកប៉ុល វិបូរ ហៅនីត ថៅកែផលិតកម្ម Angkor Picture កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីអ្នកទាំងពីរបានស្រលាញ់គ្នាជាង៥ឆ្នាំមក។

តូតា ដែលមានគម្រោងដឹកដៃប្ដីចេញទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅប៉ែកអឺរ៉ុប នោះ ត្រូវបង្ខំចិត្តពន្យារពេលវិញ ដោយសារតែជំងឺកូវីដ-១៩ ធ្វើឲ្យជើងយន្ដហោះមួយចំនួនត្រូវបានលុបចោល។

តូតា ថា ទោះជានាងអាក់ខាកចេញទៅដើរលេងសប្បាយជាមួយប្ដីនៅបរទេសមែន ប៉ុន្ដែគម្រោងយកកូន គឺនៅតែរក្សាដដែល ហើយចិត្តនាងចង់បានកូនដំបូងជាកូនស្រី តែបើបានកូនប្រុស​ក៏នាងពេញចិត្តក្នុងការទទួលយកដែរ។

ចំណែកស្វាមីរបស់នាង លោកនីត វិញថា បើទេវតាប្រទានកូនឲ្យភរិយាលោកឆាប់ៗមែន គឺក្រុមគ្រួសារលោកទាំងមូលនឹងរីករាយ គ្មានអ្វីប្រៀបបានឡើយ៕

RELATED ARTICLES