Friday, April 26, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ស្អាតដូចកូនតុក្កតាជប៉ុន

រ៉េត ស៊ូហ្សាណា ស្អាតដូចកូនតុក្កតាជប៉ុន

តារាចម្រៀងវ័យក្មេងរ៉េត ស៊ូហ្សាណា កាន់តែមានរូបសម្រស់រះត្រដែតទៅៗ នៅឆ្នាំ២០២០នេះ ធ្វើឲ្យបណ្ដាក្រុមហ៊ុនផលិតស្ពតទាំងឡាយរត់រកនាង។ ប៉ុន្ដែស្រីស្អាតរូបនេះជាអ្នកចម្រៀងជាប់កុងត្រា ហេតុនេះហើយមិនអាចថតសម្ដែងដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុនហង្សមាស បានឡើយ ខណៈដែលក្រុមអ្នកគាំទ្ររបស់ហ្សាណា បានហៅតារារូបនេះថា ជាអ្នកចម្រៀង Cute Cute និងខ្លះទៀតថា នាងស្អាតដូចកូនកាត់ ”ជប៉ុន” ទៀតផង។

ប៉ុន្តែយ៉ាងណា សម្រាប់ប្រុសៗទាំងឡាយដែលចង់ឆក់ស្នេហ៍ស្រីស្អាតហ្សាណា ប្រហែលជាប្រឈមការខកចិត្តធំហើយ ព្រោះស្រីស្រស់រូបនេះមិនចូលចិត្តសាងស្នេហ៍បែបឆក់កណ្ដៀតទេ ហើយនាងទៅណាមកណាស្ទើរតែគ្រប់ជំហានទាំងអស់ តែងមានឪពុកម្ដាយតាមការពារជាប់ស្អិតជានិច្ច អីចឹងកុំថាឡើយចង់សាសងស្នេហ៍ស្រីស្អាតរូបនេះដោយងាយ ទោះជាចង់និយាយប្រលោមស្នេហ៍តាមទូរស័ព្ទ ក៏មិនអាចទៅរួចដែរ ព្រោះហ្សាណា ត្រូវបានម្ដាយរបស់នាងជាអ្នកនិយាយទូរស័ព្ទជំនួសគ្រប់ពេល។

ថ្វីត្បិតតែរ៉េត ស៊ូហ្សាណា ត្រូវប៉ាន់ទាំងអាជីពចម្រៀង និងស្ពតពាណិជ្ជកម្មមែន ប៉ុន្តែអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងតែផ្ទុះបែបនេះ នាងត្រូវរំសាយចោលពីគ្រប់កម្មវិធីច្រៀងសម្ដែងទាំងឡាយដូចតារាផ្សេងៗទៀតដែរ ហើយសម្ងំនៅតែក្នុងផ្ទះ ទើបធ្វើឲ្យសាច់តារាស្រីរូបនេះកាន់តែសខ្ចីរលើបរលោងម៉ដ្ឋខៃទៅៗ ដែលធ្វើឲ្យប្រុសកាន់តែច្រើនគ្រឺតក្នាញ់សម្រស់របស់នាង។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ហ្សាណា នៅតែមិនទាន់មិនទាន់បង្ហាញកាយវិការស្និទ្ធស្នាលប្រុសណាជាចំហ បែបគូសង្សារដូចតារាផ្សេងៗទៀតទេ ទើបធ្វើឲ្យអ្នកដែលចង់បានបេះដូងនាងកាន់តែមានចំនួនកើនឡើង ហើយក្នុងនោះភាគច្រើនជាមន្រ្ដីធំៗ និងឧកញ៉ាតែម្ដង។

រ៉េត ស៊ូហ្សាណា បានចេញបទចម្រៀងជាច្រើននៅហង្សមាស ប៉ុន្តែបទចម្រៀងដែលល្បីត្រូវបានគេស្គាល់នោះ មានតែ២បទប៉ុណ្ណោះ គឺបទ ”ឈប់”​និងបទ ”ប្រយោគស្នេហ៍”។

តារាចម្រៀងវ័យក្មេងមានត្រេមុខដូចកូនកាត់ជប៉ុន រូបនេះ ច្រៀងស៊ីថ្លៃ១កម្មវិធី ជិត២ពាន់ដុល្លារ ហេតុនេះហើយការលុបចោលបណ្ដាការប្រគំតន្ត្រីទាំងឡាយ ដោយសារតែកូវីដ-១៩នេះ ធ្វើឲ្យហ្សាណា ខាតលុយអស់ជាច្រើនម៉ឺនដុល្លារ។

ប៉ុន្តែនាងមិនបានបញ្ចេញសារសោកស្ដាយចំពោះការបាត់បង់ឱកាសកើបលុយនៅរដូវក្ដៅនេះទេ ដោយនាងថែមទាំងផ្ញើសារឲ្យបងប្អូនទាំងអស់ រក្សារអនាម័យឲ្យបានល្អ និងពាក់ម៉ាសក៍ឲ្យបានត្រឹមត្រូវ ការពារកូវីដ-១៩ នេះ។

មហាជនរង់ចាំមើលថា តើស្រីស្អាតដូចកូនកាត់ជប៉ុន រ៉េត ស៊ូហ្សាណា នឹងបង្ហាញសង្សារឲ្យគេឃើញជាសាធារណៈនៅពេលណាទៅ បើនាងទៅណា ក៏មានឪពុកម្ដាយតាមជាប់ស្អិតគ្រប់ជំហានបែបនេះ?៕

RELATED ARTICLES