Saturday, April 27, 2024
Homeកីឡាអន្ដរជាតិគ្រូបង្វឹក Liverpool ចង់ទៅប្រកួតនៅទីក្រុង Manchester City ត្រៀមលើកពាន

គ្រូបង្វឹក Liverpool ចង់ទៅប្រកួតនៅទីក្រុង Manchester City ត្រៀមលើកពាន

លោក Jurgen Klopp បាននិយាយថា សម្រាប់ជំនួបជាមួយក្លឹប Man City នៅសប្តាហ៍ក្រោយ គួរតែធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន Etihad នៅទីក្រុង Manchester City លោកមិនចង់ធ្វើដំណើរទៅប្រកួតនៅទឹកដីកណ្តាល ដោយសារស្ថានភាពជំងឺឆ្លងកូវីដ-១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មានមុនជំនួបជាមួយក្លឹប Crystal លោក Klopp បាននិយាយថា “តាមពិតទៅ ខ្ញុំចង់ឱ្យប្រកួតនៅទីក្រុង Manchester City ពីព្រោះថា វាមិនពិបាកក្នុងការរៀបចំពហុកីឡដ្ឋាននៅក្នុងទឹកដីកណ្តាល”។

លោក Jurgen Klopp គ្រូបង្វឹកក្លឹប Liverpool

អាជ្ញាធរអាចនឹងប្តូរការប្រកួតទៅកាន់ទឹកដីកណ្តាល ដោយសារតែព្រួយបារម្ភអ្នកគាំទ្រក្លឹប Liverpool អាចនឹងប្រមូលផ្តុំគ្នានៅខាងក្រៅពហុកីឡដ្ឋាន ដើម្បីអបអរជ័យជម្នះរបស់ពួកគេ។

ក្លឹប Liverpool ដែលអាចនឹងលើកពាន English Premier League លើកដំបូងក្នុង រយៈពេល៣០ឆ្នាំ ពេលប៉ះជាមួយ Man City នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ កំពុងរង់ចាំការសម្រេចចិត្តពីក្រុមប្រឹក្សាយោបល់សុវត្ថិភាព ស្តីអំពីការជ្រើសរើសពហុកីឡដ្ឋានដើម្បីប្រកួត។

ពហុកីឡដ្ឋាន Ethihad

លោក Jurgen Klopp បានឱ្យដឹងទៀតថា ប្រសិនបើយើងទៅប្រកួតក្រៅពីទីក្រុង Manchester City  មានន័យថា យើងត្រូវចំណាយច្រើនដោយរាប់បញ្ចូលទាំងតម្លៃស្នាក់នៅ។

ទោះជាយ៉ាងណាក្តី ក្លឹបត្រូវរង់ចាំរហូតដល់មានព័ត៌មានចុងក្រោយថា តើអាចធ្វើបានឬអត់ នៅទីក្រុង Manchester City៕

ប្រភពពី ៖ BBC Sport
ប្រែសម្រួលដោយ ៖ ដេត

RELATED ARTICLES