James Milner : Liverpool ត្រូវតែពង្រឹងសមត្ថភាពសម្រាប់រដូវកាលថ្មី

0
46

យោងតាមកីឡាករខ្សែបម្រើ James Milner ដែលមានបទពិសោធន៍ច្រើនក្នុងវិស័យបាល់ទាត់ បាននិយាយថា បើទោះជា Liverpool លើកពានអង់គ្លេស Premier League លើកដំបូង ក្នុងរយៈពេល៣០ឆ្នាំ ប៉ុន្តែក្លឹបត្រូវពង្រឹងសមត្ថភាពបន្ថែមទៀតសម្រាប់រដូវកាលក្រោយ។

កីឡាករសញ្ជាតិអង់គ្លេស ដែលធ្លាប់ឈ្នះពាន English Premier League ២លើក ជាមួយក្លឹប Man City មុនពេលផ្ទេរទៅលេងឱ្យ Liverpool កាលពីឆ្នាំ២០១៥ បានប្រាប់អ្នកសារព័ត៌មានថា សម្រាប់រដូវកាលថ្មី Liverpool អាចប្រឈមមុខខ្លាំងជាមួយក្លឹប Man City ដែលដឹកនាំដោយលោក Pep Guardiola ។

James Milner បានឱ្យដឹងទៀតថា វាគឺជាការពិបាកណាស់សម្រាប់ក្លឹបមួយការពារជើងឯករបស់ខ្លួន ប៉ុន្តែរឿងនេះលោក Pep Guardiola ធ្លាប់ធ្វើបាន នេះហើយជាអ្វីដែលត្រូវព្រួយបារម្ភ។

កីឡាករខ្សែបម្រើ James Milner

ក្លឹប Liverpool ទើបតែលើកពាន English Premier League កាលពីសប្តាហ៍មុន ស្របពេលដែលក្លឹបការពារជើងឯក២សម័យកាល Man City ប្រកួតចាញ់ Chelsea ដោយលទ្ធផល ២-១។

នេះគឺជាការលើកពាន English Premier League លើកទី១៩ របស់ក្លឹប Liverpool តែវាជាពានលើកទី១ ដែលគេរង់ចាំអស់រយៈពេល៣០ឆ្នាំ។ សម្រាប់៧ប្រកួតដែលនៅសល់ចុងក្រោយ Liverpool គ្រាន់តែប្រកួតកំដរគូប្រកួតប៉ុណ្ណោះ៕

ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត