Friday, April 26, 2024
Homeតារាខ្មែរប៉ាច គីមមួយ បណ្ដើរប្រុសក្មេង ទៅកម្សាន្តខេត្តមណ្ឌលគិរី

ប៉ាច គីមមួយ បណ្ដើរប្រុសក្មេង ទៅកម្សាន្តខេត្តមណ្ឌលគិរី

អ្នកមេម៉ាយសាច់សខ្ចី ប៉ាច គីមមួយ បានបណ្ដើរប្រុសក្មេងសយ រតនៈ ទៅលំហែកាយដល់ខេត្តមណ្ឌលគិរី កាលពីសប្ដាហ៍មុន ហើយពួកគេហាក់មានអារម្មណ៍ស្រស់ស្រាយខ្លាំងណាស់ ដែលបានស្រូបយកខ្យល់ឱកាសរួមគ្នា ធ្វើឲ្យស្រីស្រស់ប្រុសសង្ហារូបនេះកាន់តែស្អិតល្មួតគ្នាថែមទៀត។

មិត្តភក្ដិដែលរួមដំណើរជាមួយគីមមួយ និងរតនៈ សុទ្ធតែជំរុញឲ្យពួកគេប្រញាប់ដឹកដៃគ្នាចូលរោងការតែម្ដងទៅ កុំទុកយូរនាំតែជូរផ្អូម។ ប៉ុន្ដែការតឿនរឿងនេះ ធ្វើឲ្យគីមមួយ កាន់តែអឹមអៀន បើទោះនាងហាក់មិនចង់ព្រលែងដៃរតនៈ ក៏ដោយ។

ប៉ាច គីមមួយ ធ្លាប់និយាយបែបស្ទាក់ស្ទើរចំពោះរឿងស្នេហាជាមួយប្រុសរូបសង្ហា លោកសយ រតនៈ នេះ ប៉ុន្ដែជាញឹកញាប់នាងតែងតែបណ្ដើររតនៈ ជាចំហ ស្ទើរតែគ្រប់បណ្ដារកម្មវិធីអ្នកសិល្បៈទាំងអស់ ព្រមទាំងបង្ហាញកាយវិការដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីទៀតផង។

ដោយឡែក អតីតកូនក្រុមពេជ្រ សោភា កម្មវិធីប្រលងចម្រៀង “The Voice Cambodia” រដូវកាលទី១ សយ រតនៈ វិញ​ធ្លាប់និយាយបែបរដាក់រដុបថា លោកគ្មានគម្រោងចូលស្ដីដណ្ដឹង ឬកំណត់ពេលវេលារៀបការជាមួយអូនគីមមួយ ឆាប់ៗទេ។ លោកថា ចង់ឲ្យបងប្អូនទាំងអស់គ្នាតាមដានទៅទៀតចុះ ព្រោះពេលនេះមិនទាន់ច្បាស់លាស់ជាមួយគ្នា១០០%ឡើយ។

ប៉ាច គីមមួយ បានចែកផ្លូវគ្នាជាមួយអតីតប្ដីដែលជាតារាចម្រៀងម្នាក់ និយមច្រៀងបទជាភាសាបរទេស។

អ្នកមេម៉ាយរូបស្អាតនេះត្រូវបានប្រុសៗអ្នកមានទ្រព្យជាច្រើន តាមសុំព្យាបាលបេះដូងនាង ប៉ុន្តែគីមមួយ អះអាងថា សម្រាប់បុរសដែលមានវ័យចាប់ពី៤០ឆ្នាំឡើង នាងមិនបេតីទេ គឺនាងស្នេហាតែប្រុសក្មេងៗប៉ុណ្ណោះ។

គីមមួយ វាចាថា ពិតជាប្រុសតាមស្រលាញ់មែន ប៉ុន្ដែសំខាន់នៅលើខ្លួនឯងទេ ហើយពេលនេះនាងគ្មានជំនួយពីប្រុសណាទេ គឺសុខចិត្តទិញផ្ទះ១ល្វែង តម្លៃជិត១០ម៉ឺនដុល្លារ នៅម្ដុំចម្ការដូង ដោយត្រូវបង់ប្រចាំខែ ហើយប្រើពេលពេលដល់ទៅជិត១០ឆ្នាំ ទើបរួច៕

RELATED ARTICLES