Saturday, April 27, 2024
Homeតារាខ្មែរអ្នកនាងកែវ និសា វិលចូលប្រឡូកសិល្បៈវិញ កាន់តែហុឺហាលើសដើម

អ្នកនាងកែវ និសា វិលចូលប្រឡូកសិល្បៈវិញ កាន់តែហុឺហាលើសដើម

អ្នកមេម៉ាយកែវ និសា ត្រូវបានគេសង្ស័យថា នាងធ្លាក់ខ្លួន ទើបបាត់មុខមួយរយៈធំ និងស្ទើរតែក្លាយទៅជាជំទាវទៅហើយ ប៉ុន្តែពេលនេះបែរជាវិលមករកអាជីពចាស់ កើបប្រាក់ល្អិតឡើងវិញ។

ដោយក្តៅចិត្តរឿងគេមើលស្រាលបែបនេះ ទើបកែវ និសា បានចំណាយលុយជាង២០ម៉ឺនដុល្លារ ទិញរថយន្តម៉ាក Landcruiser តម្លៃជាង១០ម៉ឺនដុល្លារ និងរថយន្តម៉ាក Alphard ពណ៌ខ្មៅ តម្លៃជាង១០ម៉ឺនដុល្លារ ១គ្រឿងទៀត ជិះឆ្លាស់គ្នាយ៉ាងកាលីព…។

ជុំវិញភាពហ៊ឺហាបែបនេះ ធ្វើឱ្យមានការលើកឡើងថា កែវ និសា នៅតែមានយីអ៊ុនស្នេហ៍ បើទោះជាមុននេះ នាងបានរបូតតំណែងជំទាវម្តងទៅហើយក្តី…។

កែវ និសា បានលក់រថយន្ត ទំនើបម៉ាក Audi ពណ៌ស តម្លៃជាង៧ម៉ឺនដុល្លារ ហើយពេលនេះនាងបានប្តូរមកជិះ រថយន្តទំនើប២គ្រឿងឆ្លាស់គ្នានោះ គឺរថយន្តម៉ាក Landcruiser ពណ៌ស ដែលមានតម្លៃជាង១០ម៉ឺនដុល្លារ និងរថយន្តម៉ាក Alphard ពណ៌ខ្មៅ ដែលមានតម្លៃជាង១០ម៉ឺនដុល្លារដែរ ដែលគ្រាន់តែតម្លៃរថយន្តទំនើបទាំង២គ្រឿងនេះ និសា ចំណាយលុយដល់ទៅជាង២០ម៉ឺនដុល្លារទៅហើយ។

នេះមិនមែនជាការចៃដន្យទេ ព្រោះការទិញរថយន្តទំនើបទាំង២គ្រឿងជិះឆ្លាស់គ្នានៅពេលនេះ របស់កែវ និសា ដើម្បីជាការទប់ទល់ពាក្យខ្សឹបខ្សៀវទាំងឡាយដែលគេនាំគ្នានិយាយថា នាងវិលរកអាជីពសិល្បៈប្រមូលលុយល្អិតវិញ ដោយសារតែធ្លាក់ខ្លួន។ ប៉ុន្តែពេលនេះ និសា មិនសម្ងំនៅស្ងៀមឡើយ គឺនាងបានទិញរថយន្តទំនើបម្តង២គ្រឿង ដែលមានតម្លៃស្មើផ្ទះវីឡា១ខ្នង ដើម្បីឱ្យគ្រប់គ្នាបានភ្លឺភ្នែក និងបិទមាត់ចំពោះអ្នកទាំងឡាយណាដែលនិយាយថា នាងជួបវិបត្តិសេដ្ឋកិច្ច ហើយធ្លាក់ខ្លួន ទើបវិលមកចាប់កាន់ក្បាលមីក្រូឡើងឆាកវិញ។

កែវ និសា ដែលមានឈ្មោះដើមថា វង្ស សុផាវណ្ណ ធ្លាប់បាត់ខ្លួនមួយរយៈធំ អំឡុងពេលមាន ព័ត៌មានថា នាងបានប៉ះស្នេហ៍ជាមួយមន្ត្រីធំ ហើយគេឃើញនាងទៅដើរលេងកម្សាន្តនៅក្រៅស្រុក ដោយទិញអីវ៉ាន់ម៉ាកល្បីៗជាច្រើនប្រទេស។

ប៉ុន្តែបាត់មុខតែមួយអន្លើប៉ុណ្ណោះ និសា ក៏វិលវិញ ចំពេលធ្លាយដំណឹងថា នាងបានរបូតបាត់ តំណែងជាជំទាវ ដោយសារតែមន្ត្រីធំនោះហួងហែងនាងខ្លាំងពេក ទើបនិសា មិនស្ទាក់ស្ទើរក្នុងចិត្ត ឡើយ ក្នុងការមកកាន់ក្បាលមីក្រូសាជាថ្មីវិញ។

ជុំវិញភាពហ៊ឺហារបស់កែវ និសា នៅពេលនេះ បញ្ជាក់ថា នាងនៅតែមានយីអ៊ុនស្នេហ៍ ហើយអ្នកមេម៉ាយល្បីមានកូនស្រី១រូបនេះ មានទាំងប្រុសនិងស្រី ចូលមកប្រជែងស្នេហ៍ព្រមគ្នាតែម្តង ទើបធ្វើឱ្យស្រីស្អាតរូបនេះពិបាកក្នុងការជ្រើសរើស ព្រោះថា ម្នាក់ៗសុទ្ធតែសេដ្ឋីដូចគ្នា៕ ហ៊ឹម វិចិត្រ

RELATED ARTICLES