Friday, April 26, 2024
Homeកីឡាអន្ដរជាតិ៣ក្លឹបនេះ Liverpool ត្រូវប្រជែងខ្លាំង នូវរដូវកាលក្រោយ

៣ក្លឹបនេះ Liverpool ត្រូវប្រជែងខ្លាំង នូវរដូវកាលក្រោយ

លោក Jurgen Klopp គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool បានបញ្ចោញទស្សនៈថា រដូវកាលក្រោយក្លឹបរបស់លោកត្រូវប្រឈមមុខជាមួយក្លឹបចំនួន៣ ក្នុងការប្រជែងយកជើងឯក English Premier League។ ក្លឹបទាំង៣នោះ រួមមាន Man City , Man UTD និង Chelsea។

នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២០។

លោក Jurgen Klopp បានបើកទំព័រប្រវត្តិសាស្ត្រថ្មីដឹកនាំក្លឹប Liverpool ឈ្នះពានរង្វាន់ English Premier League លើកដំបូងក្នុងរយៈពេល៣០ឆ្នាំ។

លោក Jurgen Klopp

ក្លឹប Liverpool លើកពានមុនបិទបញ្ចប់រដូវកាលដែលនៅសល់៧ប្រកួតទៀត ជាមួយនឹងការនាំមុខ២៣ពិន្ទុពីក្រុមចំណាត់ថ្នាក់លេខ២ Man City។

ថ្លែងប្រាប់អ្នកកាសែត គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បាននិយាយថា អ្វីដែលអ្នករាល់គ្នានិយាយពីជើងឯកសម្រាប់រដូវកាលក្រោយ វាមិនមានអីសំខាន់ទេសម្រាប់ក្លឹប Liverpool  និង Man City ពីព្រោះក្លឹបទាំង២នេះ ទើបតែលើកពានថ្មីៗ។

លោក Klopp បន្តទៀតថា មនុស្សជាច្រើននៅតែមិនបានចាប់អារម្មណ៍ក្លឹប Man UTD ឬ Chelsea នោះទេ ក៏ក្លឹបទាំង២នេះអាចមានឱកាសលើកពានរដូវកាលក្រោយ៕

ប្រភពពី ៖ AFP
ប្រែសម្រួលដោយ ៖ ដេត

RELATED ARTICLES