Ben Chiwell សុំទៅ Chelsea ក្លឹប Leicester កំពុងរកវិធីរារាំង

0
74

ក្រោយពេលដែលក្លឹប Leicester បាត់បង់កៅអីប្រកួតពានរង្វាន់ Uefa Champion League រដូវកាលក្រោយ ធ្វើឱ្យកីឡាករសំខាន់ៗរបស់គេមួយចំនួនកំពុងតែរកផ្លូវចាកចេញ។

កីឡាករខ្សែការពារ Ben Chiwell ក៏មានគម្រោងសុំក្លឹប Leicester ទៅលេងឱ្យ Chelsea ផងដែរ ស្របពេលដែលលោក Frank Lampard កំពុងចង់បានខ្សែការពារស្លាបឆ្វេង ដើម្បីពង្រឹងក្លឹបនៅរដូវកាលក្រោយ។

កីឡាករវ័យ២៣ឆ្នាំរូបនេះ បានមករួមរស់ជាមួយ Leicester តាំងពីអាយុ១២ឆ្នាំ ហើយនៅសល់កុងត្រាជាមួយក្លឹបនេះ រហូតដល់ឆ្នាំ២០២៤។

ទោះជាយ៉ាងណាក្តី ក្លឹប Leicester កំពុងរកគ្រប់វិធីរារាំងកីឡាកររូបនេះមិនឱ្យចាកចេញទៅកាន់ពហុកីឡដ្ឋាន Stampford Brigde។

លោក Brendan Rodgers ធ្លាប់បានប្រាប់អ្នកសារព័ត៌មានរួចហើយថា នឹងមិនលក់កីឡាកររូបនេះទេ។

លោកបានបន្តទៀតថា យើងមានក្រុមដ៏ល្អរួចហើយ យើងមិនចង់បាត់បង់នរណាម្នាក់។

Ben Chiwell អវត្តមាន៥ប្រកួតចុង ក្រោយដោយសារតែរបួសក្នុងអំឡុងពេលប្រកួតឈ្នះ Crystal ល ៣-០ កាលពីថ្ងៃទី០៤ ខែកក្កដា។ ទោះបីជាក្លឹប Leicester បាត់បង់កៅអីប្រកួត Uefa Champion League ប៉ុន្តែគេសល់កៅអីមួយ សម្រាប់ប្រកួត Europa League ផងដែរ៕

ប្រភពពី ៖ Daily Mail
ប្រែសម្រួលដោយ ៖ ដេត