Saturday, April 27, 2024
Homeតារាខ្មែររូបថតឱក សុគន្ធកញ្ញា ផ្តេកខ្លួនលើពាក្យ “យើងស្រលាញ់ព្រៃឈើ” មហាជនស្នើឲ្យលុបចេញ

រូបថតឱក សុគន្ធកញ្ញា ផ្តេកខ្លួនលើពាក្យ “យើងស្រលាញ់ព្រៃឈើ” មហាជនស្នើឲ្យលុបចេញ

រូបភាពមួយសន្លឹករបស់ឱក សុគន្ធកញ្ញា ដែលបានថតផ្តេកខ្លួនលើផ្ទាំងក្តារ ដែលមានគេអក្សរខ្មែរ ថា “យើងស្រលាញ់ព្រៃឈើ” ត្រូវបានអ្នកលេងហ្វេសប៊ុករិះគន់ និងបានស្នើឲ្យតារាចម្រៀងរូបនេះលុបរូបនេះចោល។

ការរងការិះគន់បែបនេះ ក្រោយពេលដែលឱក សុគន្ធកញ្ញា និងស្វាមី នាំកូនប្រុស ទៅដើរលេងកម្សាន្តនៅខេត្តមណ្ឌលគិរី កាលពីសប្តាហ៍មុននេះ។

ហ្វេសប៊ុកឈ្មោះ ChanLeaksmy Thorn បាន Commnet ថា “បងជានិមិត្តរូបមនុស្សជាច្រើន ក៏ជាគំរូចំពោះពួកគាត់ដែរ, ដូច្នេះជួយកថតលក្ខណៈចឹងអី ព្រោះពិតជាមិនសមមែន”។

ចំណែកបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Phally Kang បាន Commnet ថា “សូមពិនិត្យរូបថតម្ដងទៀត ដូចមិនសមទេដែលដេកលើអក្សរចឹង” ពេលនោះស្រាប់តែក៏មាននារីម្នាក់ឈ្មោះ Oun Nich បានឆ្លើយតបថា “ប្រកាន់អីពេកបងបង ពេលខ្លះគាត់មិនចាប់អារម្មណ៍ទេ” ហើយលោកPhally Kang បានឆ្លើយតបទៅនារីនោះវិញថា “មិនបានប្រកាន់គាត់ទេតែរិៈគន់ដើម្បីស្ថាបនាតើ! ស្រលាញ់គាំទ្រ ទើបប្រាប់ពីកំហុស”។

ក្នុងនោះក៏ហ្វេសប៊ុកមួយ មានឈ្មោះThida Yen ចូលរួមCommentfa “អត់សមទេបង ស្បៃបងបាំងអស់អក្សរតែបងប្រើពាក្យថាស្រឡាញ់ព្រៃឈើ កាយវិការក្បត់អស់ឧត្តមគតិ”

យ៉ាងណា មហាជននៅមិនទាន់ឃើញមានប្រតិកម្មតបពីឱកសុគន្ធកញ្ញា នៅឡើយទេ។ ខណៈអ្នកសារព័ត៌មានយើងបានព្យាយាមទាក់ទង ប៉ុន្តែមិនបានសម្រេចនោះទេ៕

RELATED ARTICLES