Friday, April 26, 2024
Homeតារាខ្មែរហេង ផាន់ណា សម្រស់កាន់តែលេចធ្លោ ស្អាតខុសពីធម្មតា

ហេង ផាន់ណា សម្រស់កាន់តែលេចធ្លោ ស្អាតខុសពីធម្មតា

ពិធីការិនីហេង ផាន់ណា (ហេង កែវនិតា) បានធ្វើឲ្យតារាលេងសម្រស់ដើមទ្រូងទាំងឡាយ បង្កភាពភ្ញាក់ផ្អើលពេញរង្វង់អ្នកសិល្បៈ ព្រោះតែថ្មីៗនេះ ស្រីស្រស់រូបនេះបានបង្អួតដើមទ្រូងដ៏មូលក្លុំរីកធំ ស្ទើរតែមិននឹកស្មានដល់ រហូតដល់មានអ្នកខ្លះមិនជឿថា នាងមានសុដន់ធំដល់ម្លឹងៗនោះទេ ព្រោះរូបរាងតូចច្រឡឹងសោះ ហេតុអីមានដើមទ្រូងធំអីធំយ៉ាងនេះ?

ទោះជាយ៉ាងណា ហេង ផាន់ណា បានបញ្ចេញសារនៅលើហ្វេសប៊ុក ភ្ជាប់រូបភាពដែលមើលទៅឃើញដើមទ្រូងរបស់នាងនោះថា ”ជឿទេ? បើមិនជឿ ក៏ហីទៅ!”។

ក្នុងន័យនេះបញ្ជាក់ថា នាងពិតជាមានសុដន់ធំបែបនេះមែន គឺមិនមែនប្រើរបស់ប៉ូវបញ្ឆោតភ្នែកប្រុសៗនោះទេ ប៉ុន្ដែនាងក៏មិនបង្ខំអ្នកណាឲ្យមកជឿនាងដែរ គឺសូមឲ្យអ្នកទាំងនោះតាមដានដោយខ្លួនឯងទៅចុះ។

ប្រសិនបើហេង ផាន់ណា ហៅហេង កែវនីតា ពិតជាមានដើមទ្រូងដូចនាងបង្អួតនោះមែន គឺគ្មានការសង្ស័យនោះទេ គឺច្បាស់ជានៅឆ្នាំ២០២០នេះ នាងជាកំពូលតារាដែលមានដើមទ្រូងធំជាងគេជាមិនខាន ព្រោះពេលនេះ ពេជ្រ អាវីហ្សា , បេនី យ៊ាំង និងលី ឡាវីន ជាដើម ដែលតែងតែបង្អួតគល់សុដន់សិចស៊ីនោះ ពួកគេមិនអាចមានដើមទ្រូងប្រៀបធៀបជាមួយផាន់ណា នៅពេលនេះបានឡើយ។

យ៉ាងណា ស្ងាត់ៗ ស្រាប់តែផាន់ណា បញ្ចេញើមទ្រូងខ្នាតយក្សឲ្យគេស្រឡាំងកាំងបែបនេះ ធ្វើឲ្យគេសង្ស័យថា ស្រីស្អាតរូបនេះទៅកែពង្រីកសុដន់។ ប៉ុន្ដែមិនទាន់មានការបំភ្លឺពីអតីតពិធីការិនីទូរទស្សន៍ប៉ុស្ដិ៍លេខ៣ រូបនេះឡើយ ខណៈដែលកន្លងមកនាងធ្លាប់ត្អូញត្អែរប្រាប់អ្នកយកព័ត៌មានយើងថា នាងចង់កែច្រមុះ តែមិនអាចធ្វើទៅបាន ហើយត្រូវជាប់គាំងដោយសារតែគ្មានលុយចំណាយ។

ប៉ុន្ដែគេជឿថា នោះគ្រាន់តែជាការដាក់ខ្លួនរបស់នាងប៉ុណ្ណោះ ព្រោះស្រីស្រស់រូបនេះត្រូវប៉ាន់អាជីពពិធីការិនីតាមបណ្ដាកម្មវិធីជាច្រើន រឿងអីដែលរកលុយកែច្រមុះមិនបានទៅ?

ដោយឡែក ទាក់ទងរឿងស្នេហាវិញ ហេង ផាន់ណា ធ្លាប់ថ្ងូរដូចព្រាបថា នាងគ្មានសង្សារទេ ព្រោះអត់មានអ្នកស្រលាញ់ តែកាលពីឆ្នាំមុនគេ បែរជាប្រទះឃើញនាងបណ្ដើរគូស្នេហ៍ទៅកម្សាន្ដនៅខេត្តមណ្ឌលគិរីទៅវិញ៕

RELATED ARTICLES