Friday, April 26, 2024
Homeតារាខ្មែរអ្នកសិល្បៈនឹកស្មានមិនដល់ចំពោះមរណភាពម្តាយទឹម រដ្ឋា ខណៈដែល២ថ្ងៃមុន...

អ្នកសិល្បៈនឹកស្មានមិនដល់ចំពោះមរណភាពម្តាយទឹម រដ្ឋា ខណៈដែល២ថ្ងៃមុន…

ភ្នំពេញ ៖ ជារឿងដ៏គួររន្ធត់ចិត្តជាពន់ពេកសម្រាប់ក្រុមគ្រួសារតារាសម្តែង ទឹម រដ្ឋា ខណៈដែលអ្នកម្តាយជាទីគោរពស្រលាញ់បានលាចាកលោកទៅយ៉ាងតក់ក្រហល់ ទាំងកណ្តាលអធ្រាត្រ ដោយសារកើតមានអាការគាំងបេះដូង ជាហេតុធ្វើឱ្យកូនៗ រួមនឹងសាច់ញាតិ បងប្អូន រន្ធត់ចិត្តទទួលយកសឹងមិនបាន។

ម្តាយបង្កើតរបស់តារាសម្តែង ទឹម រដ្ឋា បានទទួលមរណភាពដោយសារអាការគាំងបេះដូង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈករខ្មែរ បានបង្ហោះសាររៀបរាប់ថា “ម្តាយប្អូនស្រី Tim Rotha បានទទួលមរណភាពហើយ បងសូមចូលរួមរំលែកទុក្ខផងអូន។ អូនពឹងបងឱ្យជួយចាត់ចែងពិធីបុណ្យ បងចង់ទៅជួយអូនណាស់ តែឆ្នាំនេះបងពិតជាពិបាកណាស់អូន…”។

 ដំណឹងមរណភាពរបស់ម្តាយតារាសម្តែង ទឹម រដ្ឋា នៅពេលនេះ បានធ្វើឱ្យអ្នកសិល្បៈ រួមនឹងអ្នកគាំទ្រតារាសម្តែង ទឹម រដ្ឋា ជាច្រើនបង្ហាញអារម្មណ៍អាណិតអាសូរ និងបានបង្ហោះសារចូលរួមរំលែកទុក្ខជាបន្តបន្ទាប់ ដល់ក្រុមគ្រួសារកញ្ញាទឹម រដ្ឋា និងចាត់ទុកថា នេះគឺជារឿងដែលនឹកស្មានមិនដល់សោះ ព្រោះអ្នកម្តាយរបស់តារាស្រីរូបនេះហាក់មិនមានជំងឺអ្វីប្រចាំកាយធ្ងន់ធ្ងរឡើយ។

ម៉្យាងទៀត កាលពី២ថ្ងៃមុន តារាសម្តែងរូបនេះទើបនឹងនាំអ្នកម្តាយទៅពិសារអាហារល្ងាចនៅហាងក្រៅផ្ទះ និងមើលទៅម្តាយនៅមានសភាពស្រស់ស្រាយ សុភាពមាំមួន ព្រមទាំងមានភាពសប្បាយរីករាយជាមួយកូនៗនៅឡើយ៕

RELATED ARTICLES