Saturday, April 27, 2024
Homeតារាខ្មែរឆន សុវណ្ណារាជ នៅតែហ៊ានស្និទ្ធប្រពន្ធមេ

ឆន សុវណ្ណារាជ នៅតែហ៊ានស្និទ្ធប្រពន្ធមេ

តារាចម្រៀងរូបសង្ហាដែលធ្វើឲ្យស្រីៗគ្រឺតក្នាញ់រោមទ្រូង ឆន សុវណ្ណារាជ បានធ្វើខួបកំណើតឲ្យឱក សុគន្ធកញ្ញា គម្រប់អាយុ៣៣ឆ្នាំ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ហើយលោកនៅតែហ៊ានបង្ហាញភាពស្និទ្ធស្នាលជាមួយសុគន្ធកញ្ញា ដូចមុនដដែល បើទោះជានៅថ្ងៃរៀបការសុគន្ធកញ្ញា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នោះ លោកធ្លាប់បាក់មុខ ដោយសារត្រូវគេបង្អាប់សុគន្ធកញ្ញា រៀបការចោលក៏ដោយ។

ភាពស្និទ្ធស្នាលរបស់ឆន សុវណ្ណារាជ នៅពេលនេះ មិនត្រឹមតែជាមួយសុគន្ធកញ្ញា នោះទេ តែទំនាក់ទំនងរវាងលោកនិងស្វាមីសុគន្ធកញ្ញា លោកអ៊ឹង សុខលី ដែលត្រូវជាមេតារាចម្រៀងរូបនេះ ក៏មានទំនាក់ទំនងគ្នាល្អដែរ ហើយលោកសុខលី មិនចេះប្រចណ្ឌភរិយាជាមួយសុវណ្ណារាជ ឡើយ។

គួររំលឹកថាឆន សុវណ្ណារាជ ធ្លាប់ចាប់ដៃឱក សុគន្ធកញ្ញា ច្រៀងសម្ដែងនៅលើឆាកតន្រ្ដី ហើយពេលខ្លះអ្នកទាំង២ បានឱបគ្នាយ៉ាងស្អិតទៀតផង ទើបគេចាត់ទុកថា តារាទាំង២ ជាគូស្នេហ៍និងគ្នា។

ប៉ុន្ដែពេលសុគន្ធកញ្ញា រៀបការជាមួយមេរបស់សុវណ្ណារាជ ទើបធ្វើឲ្យម្នាក់ៗស្រឡាំងកាំងគ្រប់គ្នា ដោយអ្នកខ្លះយល់ថា តារាចម្រៀងរូបនេះគ្រាន់តែសម្ដែង ដោយបាំងមុខស្នេហ៍ពិតរបស់សុគន្ធកញ្ញា សោះ។ ប៉ុន្តែអ្នកខ្លះទៀតយល់ថា សុវណ្ណារាជ ពិតជាខូចចិត្តដោយសារសុគន្ធកញ្ញា រៀបការចោលមែន បានជាពេលនេះមិនព្រមយកប្រពន្ធ គឺដូចអត្ថន័យបទចម្រៀងរបស់លោក ”ចំណែកលើស” អីចឹង។

ឆន សុណ្ណារាជ ធ្លាប់លេចធ្លោខ្លាំងនៅហង្សមាស កាលពីឆ្នាំ២០០៧ ប៉ុន្ដែតាំងពីលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ឈានជើងចូលហង្សមាសនោះ ធ្វើឲ្យសុវណ្ណារាជ ស្ងប់ស្ងាត់ជាងមុន ស្របពេលដែលរឿងស្នេហាលោកជាមួយនិស្សិតខ្មែរ នៅអាមេរិក កញ្ញា ”អរិយ៉ា” ក៏គ្មានដំណឹងរៀបការដែរ ហើយគេបែជាល្បីថា អ្នកចម្រៀងសំនៀងស្រទន់រូបនេះ មានប្រុសតាមស្រលាញ់ច្រើនជាងស្រីទៅវិញ៕

RELATED ARTICLES