Friday, April 26, 2024
Homeតារាខ្មែរម៉ែរួយ ជូនឡានសង្រ្គោះ១គ្រឿង ដល់មន្ទីរពេទ្យស្រុកអូរជ្រៅ

ម៉ែរួយ ជូនឡានសង្រ្គោះ១គ្រឿង ដល់មន្ទីរពេទ្យស្រុកអូរជ្រៅ

មើលឃើញពីកង្វះខាតនូវរថយន្តសង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ម៉ែរួយ ចិត្តបុណ្យបានប្រគល់ជូននូវ រថយន្តពេទ្យថ្មីសន្លាងមួយគ្រឿង ដល់ទីតាំងពេទ្យខាងលើប្រយោជន៍ដើម្បីបានជួយដឹកអ្នកជំងឺយកទៅសង្រ្គោះបន្ទាន់។ នេះជាគុណបំណាច់មួយដែលមហាជនសរសើរយ៉ាងខ្លាំង។

ដោយមើលឃើញពីភាពចាំបាច់បន្ទាន់ ម៉ែរួយ​ និងក្រុម​ហ៊ុន​រួយអ៊ីនហ្វីនិធី​ បានបរិច្ចាគ​ឡានសង្គ្រោះបន្ទាន់តម្លៃជិត20000$ ជួយដល់មន្ទីរពេទ្យបង្អែកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ។ ទឹកចិត្តនេះធ្វើឲ្យប្រជាជននៅតំបន់មន្ទីរពេទ្យ ក៏ដូចជាអ្នកស្រុកអូរជ្រៅ និងខេត្តបន្ទាយមានជ័យ ទាំងមូលមានការត្រេកអរ រំភើប ហើយកក់ក្តៅ ដែលបានឡានពេទ្យថ្មី១គ្រឿង ទុកប្រើប្រាស់ជួយដល់សង្គមនិងអ្នកស្រុកភូមិ។

 ម៉ែរួយ តាំងពីដើមឡើយមុនមានងារជាឧកញ៉ា រមែងចូលរួមជួយការងារសង្គម តាំងពីដើមរៀងមក។ អ្នកគ្រូធ្លាប់មានខ្សែជីវិតតស៊ូខ្លាំងគ្រាជាអ្នកបម្រើការងារនៅប្រទេសថៃ។ មានអតីតកាលពុះពារបែបនេះហើយទើប ម៉ែ រួយ យល់យ៉ាងច្បាស់អំពីភាពកម្សត់។

ឲ្យតែទៅដល់ទីណាកន្លែងណា ម៉ែរួយ មិនភ្លេចចែកទានសាងបុណ្យទុកជាកុសល។ ដូចនេះយើងគួរបន្តបង្ហាញអ្វីដែលជាទង្វើល្អឲ្យសង្គម ចងចាំជាងបង្ហាញភាពអសកម្មនាំឲ្យមានគេមិនគោរពនិងយកគំរូតាម៕

RELATED ARTICLES