Saturday, April 27, 2024
Homeតារាខ្មែរគួរឲ្យសរសើរ!!! បទចម្រៀងតន់ ចន្ទសីម៉ា មាន​អ្នក​មើលសរុប​ រហូតដល់441លាន​ដង

គួរឲ្យសរសើរ!!! បទចម្រៀងតន់ ចន្ទសីម៉ា មាន​អ្នក​មើលសរុប​ រហូតដល់441លាន​ដង

​​បទចម្រៀងកញ្ញាតន់ ចន្ទសីម៉ា មានចំនួនទស្សនា (Views) ច្រើនជាងគេបំផុត ​សឹងតែមិន​គួរ​ឲ្យ​ជឿ​ ព្រោះ​​តារា​ចម្រៀង​វ័យក្មេង តន់ ច័ន្ទសីម៉ា ប្រើ​ពេល​មិន​ដល់​១ឆ្នាំ វ៉ា​ដាច់​គេ​ទាំង​អស់។​ នេះ​បើ​តាម​បង្ហាញ​ឲ្យ​​ដឹង​មុន​នេះ​បន្តិច ​លើ​ផេក​ផ្លូវ​ការ​​របស់​ផលិតកម្ម​Galaxy Navatra។

ប្រជាប្រិយភាព​ពិត​របស់​តារា​ចម្រៀង​ គឺ​ស្ថិត​នៅ​លើ​សមត្ថភាព​ ការ​តស៊ូ ការ​ព្យាយាម​ និង​អត្តចរិត​ល្អ​នៅ​ក្នុង​ការងារ ដែលបង្ហាញច្បាស់នៅយុគសម័យថ្មីនេះ ។

ផ្អែក​លើ​ផេក​ផ្លូវ​ការ​​របស់​ផលិតកម្ម​ Galaxy Navatra អាច​និយាយ​បាន​ថា តន់ ច័ន្ទសីម៉ា គឺ​ជា​តារា​ចម្រៀងជើងខ្លាំងវ័យ​ក្មេង​ម្នាក់​ ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ ក្នុងឆ្នាំ២០២០នេះ មានចំនួនសរុប​រហូត​ដល់​ទៅ​441លាន​ដង​ឯណោះ ។

អ្នក​គាំទ្ រ​ក៏​ដូច​ជា​អ្នក​សិល្បៈ​ទាំង​អស់​កំពុង​តែ​ចាំ​មើល​ថា​ តើ​​អាច​មាន​តារា​ចម្រៀង​ណា​ ដែល​អាច​ដណ្ដើម​តំណែង​តន់ ច័ន្ទសីម៉ា ​បានឬអត់​ក្នុង​ទសវត្សថ្មី​នេះ? ខណៈដែលលបទចម្រៀងថ្មីៗរបស់សីម៉ា ចេញមកសុទ្ធតែមានការនិយមពីទស្សនិកជន។

តន់ ច័ន្ទសីម៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​តារា​ចម្រៀង​មិន​ចេះ​ប្រកាន់ ទោះ​បី​បទ​ចម្រៀង​នោះ​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ច្រៀង​ក្រោយ​តារា​ចម្រៀង​​ប្រុស​ក៏​ដោយ ក្នុង​នោះ​​បទ​ចម្រៀង​ទាំង​អស់​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។ បច្ចុប្បន្ន​នាង​ស្ទើរ​តែ​គ្មាន​ពេល​សម្រាប់​ខ្លួន​ឯង ដោយ​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​រូប​នេះ បាន​​​ធ្វើ​​ការងារ​ស្ទើរ​តែ​ទាំង​ស្រុង​​ជា​មួយ​​ផលិតកម្ម​ Galaxy Navatra ។

​ពិត​ជា​គួរឲ្យ​ស្ងើចសរសើរ​នឹង​ការខិតខំ​ប្រឹងប្រែង​តស៊ូ​របស់​នាង​ណាស់ ដែលត្រឹមតែរៈពេលខ្លីសោះ តែសីម៉ា ក្លាយទៅជាតារាចម្រៀងវ័យក្មេងដែលមានការគាំទ្រច្រើនបែបនេះ៕

RELATED ARTICLES