Saturday, April 27, 2024
Homeតារាខ្មែរកញ្ញឌួង ហ្សូរីដា ៖ ទ្រាំ២ថ្ងៃហើយ ថាមិននិយាយទេ... តែទប់លែងបាន

កញ្ញឌួង ហ្សូរីដា ៖ ទ្រាំ២ថ្ងៃហើយ ថាមិននិយាយទេ… តែទប់លែងបាន

បន្ទាប់ពីអាជ្ញាធរអប្សរា បានបើកប្រតិបត្តិការចាប់ស្វាចេញពីតំបន់អង្គរ ខេត្តសៀមរាប ដោយអះអាងថា បានធ្វើឲ្យប៉ះពាល់ប្រាសាទបុរាណ និងអ្នកទេសចរ ក៏មានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋរស់នៅតំបន់នោះ ជាមួយមន្ត្រីអាជ្ញាធរអប្សរា មួយប្រាវ ឡើងផ្អើលពេញហ្វេសប៊ុក រហូតធ្វើឲ្យកញ្ញាឌួង ហ្សូរីដា បញ្ចេញនូវប្រតិកម្មនូវទង្វើមន្ត្រីរូបនោះផងដែរ។

កញ្ញាឌួង ហ្សូរីដា បានបង្ហោះសារថា “ខ្ញុំក៏ធ្លាប់ស្វានៅទីនោះខ្វាច ទាចេកពីដៃ រហូតមានស្នាមឈាម និងសន្លាកដែរ តែខ្ញុំមិនធ្លាប់ប្រកាន់ខឹងនឹងពួកគាត់ ព្រោះសត្វក្តី មនុស្សក្តី មានការស្រេកឃ្លាន និង មានលក្ខណៈគួរអោយស្រឡាញ់ផ្សេងៗគ្នា

ពូម្នាក់នេះ កាយវិការនិងសម្តី មិនស័ក្តិសមនឹងមន្រ្តីបំរើប្រជាជនទេ…!

លោកគួរតែមាននីតិវិធីក្នុងការចាប់ពួកគេដោយជំនាញ ដោយដាក់ចំថ្នាំសណ្តំ ក្នុងចំណី ហើយនាំពួកគេយកទៅកន្លែងផ្សេងចេញពីទីនេះ…!

សួរថា មុននឹងប្រើនីតិវិធីបាញ់ទម្លាក់ពួកគេរហូតមានរបួសស្នាម និងស្លាប់ហ្នឹង លោកមានបានធ្វើការពិភាក្សាជាមួយថ្នាក់លើ ហើយឬនៅ ?

លោកនិយាយមក បន្ទោសមនុស្ស ឬតាយាយ ឬភ្ញៀវជាអ្នកឲ្យចំណី បានជាពួកគេធ្លាប់…!

ចុះលោកមានធ្លាប់គិតវិញទេថា ស្នាមញញឹមនៃសត្វស្វាទាំងនេះ ទាំងតូចធំ បំបៅដោះកូន ពរកូនមុខក្រោយ ដែលបង្ហោះផ្សព្វផ្សាយទូទាំងពិភពលោក ឲ្យទេសចរណ៍គេស្គាល់ថា ពួកគេទាំងនេះរស់នៅក្នុងទឹកដីអង្គរនៃយើង ម៉េចមិនសរសើរក្រុមពូៗអ្នកថតផង ?

ចុះអ្នកថតរូបសម្អាងការ ថតរូបផ្សាយពាណិជ្ជកម្មផ្សេងៗជាលក្ខណៈបុគ្គលសោះ មិនពាក់ពន្ធ័នឹងផលប្រយោជន៍ជាតិសោះ ហេតុអ្វីមានការអនុញ្ញាតិឲ្យថតស្ទើរគ្រប់កន្លែង ?

ខ្ញុំ និងក្រុមគ្រួសារខ្ញុំ ពិតជាមានប្រតិកម្មចំពោះចំណាត់ការដ៏ឃោរឃៅនេះណាស់ សួរថា បើលោកជាសត្វស្វាមួយក្បាលនោះវិញ ត្រូវគេបាញ់ទម្លាក់មកស្លាប់ តើប្រពន្ធ កូនលោកឈឺចាប់នូវការព្រាត់ប្រាស់លោកអត់?

លោកគួរតែបន្ថយឥរិយាបទអសីលធម៌ចំពោះតាយាយ និងអ្នកថែររក្សានៅទីនោះផង វិធីសាស្រ្តនៃការចរចាមានច្រើន ហេតុអ្វីលោកនិយាយបែបនេះ មកកាន់ពួកគាត់ ?

ទ្រាំ២ថ្ងៃហើយ ថាមិននិយាយទេ….! តែទប់លែងបាន ប៉ះអ្នកស្រឡាញ់សត្វដូចខ្ញុំ តែបើអ្នកមិនស្រឡាញ់ ដឹងតែមិនយល់ទេ”។

RELATED ARTICLES