Saturday, April 27, 2024
Homeតារាខ្មែរនាយចឺម មិនទាន់បានសម្រេចបំណងធំ សម្រាប់ខ្លួនឯង

នាយចឺម មិនទាន់បានសម្រេចបំណងធំ សម្រាប់ខ្លួនឯង

តារាចម្រៀងសាន់ដេ លោកសុខ មេសា ហៅនាយចឺម ហាក់នៅទ្រឹងនៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីដឹកដៃកំពូលស្នេហ៍ កញ្ញាហ្វា ហ្វា ថត MV បទនាយ ”មុនបងមានប្រពន្ធអូននៅឯណា?” ទទួលបានការរិះគន់ច្រើនជាងគាំទ្រមក។

ដោយឡែក បំណងធំដែលនាយចឺម គ្រោងសង់ផ្ទះវីឡាធំស្កឹមស្កៃនៅខណ្ឌឬស្សីកែវ ដើម្បីឲ្យអ្នកស្រុកនៅទីនោះ ល្បីដូចគេស្គាល់ផ្ទះខេមរៈ សិរីមន្ដ នៅម្ដុំវត្តសំរោងអណ្ដែត នោះ ក៏នាយ នៅមិនទាន់អាចធ្វើចេញជារូបរាងបាននៅឡើយ។

ប៉ុន្ដែអ្វីដែលមហាជនបានសរសើរ គឺអតីតតារាកំប្លែង CTN ដែលវិវឌ្ឍខ្លួនក្លាយទៅជាតារាចម្រៀងរូបនេះ បានសង់ផ្ទះជូនម្ដាយតម្លៃជាង២០ម៉ឺនដុល្លារ នៅខេត្តកំពង់ស្ពឺ ដោយធ្វើពិធីឡើងផ្ទះផ្អើលអ្នកស្រុក កាលពីខែមករា ឆ្នាំ២០២០។

ដោយឡែក ការគាំងគម្រោងធ្វើភូមិគ្រឹះរបស់នាយចឺម នៅពេលនេះ ដោយសារតែនាយ ក៏ដូចជាតារាផ្សេងទៀតដែរបានបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនតែម្ដង ព្រោះតែកូវីដ-១៩ នៅមិនទាន់ស្ងាត់ ហើយការប្រគំតន្ត្រីធំៗ នៅមិនទាន់ដំណើរការឡើងវិញនេះ។

អំឡុងពេលនេះដែរ គេឃើញនាយចឺម បានងាកទៅរឹតចំណងស្នេហាជាមួយកញ្ញាហ្វា ហ្វា កាន់តែច្រើនជាងមុន ហើយគេក៏មិនដែលឮនាយចឺម ឆាតទៅញ៉ែសង្សារគេទៀតដែរ ក្រោយនាយ រងរបួសធ្ងន់ដេរអស់៥ថ្នេរ ដោយសារតែកីឡាករបាល់ទាត់ ឈ្មោះង៉ែត លីទី បានវាយនាយចឺម កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយចោទតារារូបនេះថា បានញ៉ែសង្សាររបស់ខ្លួន ឈ្មោះស្រីលាភ ។

គួរបញ្ជាក់ថា ទោះជាពេលនេះ នាយចឺម មិនទាន់មានផ្ទះវីឡាក្នុងក្ដីស្រម៉ៃក្ដី ប៉ុន្ដែនាយ ទិញបានផ្ទះ១ល្វែង និងជិះរថយន្ដទំនើបម៉ាក Tundra ក្រោមការជួយជ្រោមជ្រែងពីលោកឈុន ឡាក់ ដែលជាថៅកែផលិតកម្ម BKS និងជាឪធម៌របស់នាយចឺម ៕

RELATED ARTICLES