Saturday, April 27, 2024
Homeតារាខ្មែរលោកព្រាប សុវត្ថិ ទិញឡានលំដាប់សេដ្ឋី តែមិនមែន​ Rolls Royce Gosh?

លោកព្រាប សុវត្ថិ ទិញឡានលំដាប់សេដ្ឋី តែមិនមែន​ Rolls Royce Gosh?

ព្រាប សុវត្ថិ លេចឮព័ត៌មានថា នឹងទិញរថយន្ដលំដាប់សេដ្ឋី ម៉ាក Rolls Royce ក្នុងពេលឆាប់ៗនេះ ហើយដែលរថយន្ដទំនើបនោះ តារាចម្រៀង Galaxy នឹងទិញឲ្យខុសប្លែកពីខេមរៈ សិរីមន្ដ និងងួន ចាន់ដេវីត។ នេះបើយោងតាមអ្នកនិពន្ធបទភ្លេងនៅហង្សមាស ម្នាក់ ដែលធ្លាប់ធ្វើភ្លេងឲ្យព្រាប សុវត្ថិ ច្រៀងកាលនៅហង្សមាស បង្ហើបប្រាប់កាលពីពេលថ្មីៗនេះ។

អ្នកនិពន្ធបទភ្លេងនៅហង្សមាស​ រូបនោះ អះអាងថា លោកស្ទើរតែអាចព្យាករណ៍ថា ១០០% ព្រាប សុវត្ថិ ប្រាកដជាទិញរថយន្ដម៉ាក Rolls Royce នេះ ជិះក្នុងឆាប់ៗនេះជាមិនខាន ហើយតម្លៃវិញ គឺត្រូវតែឡាននោះ ថ្លៃជាងខេមរៈ សិរីមន្ដ ជិះតែម្ដង។

អ្នកនិពន្ធបទភ្លេងនៅហង្សមាស រូបនោះ បន្ថែមថា រឿងងួន ចាន់ដេវីត ទិញ Rolls Royce ព្រាប សុវត្ថិ មិនចាប់អារម្មណ៍ទេ ប៉ុន្ដែបើខេមរៈ សិរីមន្ដ ទិញ Rolls Royce ហើយព្រាប សុវត្ថិ មិនទិញរថយន្ដម៉ាកនេះមិនបានទេ គឺត្រូវតែទិញដែរហើយ ដែលលោកជឿថា ជា Rolls Royce ស៊េរីផ្សេង ដែលមានតម្លៃថ្លៃជាង Rolls Royce Gosh តម្លៃជាង៣០ម៉ឺនដុល្លារ ដែលសិរីមន្ដ កំពុងតែជិះនោះជាមិនខាន ដែលអាចជាប្រភេទ Rolls Royce Phantom ,Rolls Royce Collinan ឬ Rolls Royce Waith។

លោកបន្ថែមទៀតថា បើព្រាប សុវត្ថិ ទិញ Rolls Royce នៅពេលនេះដែរ បង្ហាញឲ្យគេឃើញកាន់តែច្បាស់ថា លោក និងសិរីមន្ដ ពិតជាកាច់កុងគ្នា និងមិនសុខចិត្តចុះចាញ់គ្នាមែន ហេតុនេះហើយបានជាលោកពន្យារពេលទិញរថយន្ដនេះ ព្រោះបើតាមលុយរបស់ព្រាប សុវត្ថិ ចង់ជិះរថយន្ដម៉ាកអីក៏បានដែរ។

ប៉ុន្ដែអ្នកនិពន្ធបទភ្លេងនៅហង្សមាស រូបនោះថា មានជម្រើសផ្សេងទៀតផងដែរ ដែលព្រាប  សុវត្ថិ អាចជិះរថយន្ដម៉ាកផ្សេងពី Rolls Royce តែឡាននោះ ត្រូវតែថ្លៃជាងរថយន្ដដែលសិរីមន្ដ កំពុងតែជិះ។

ថ្វីត្បិតតែព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ត្រូវបានគេមើលឃើញថា ជាគូប្រជែងដ៏ស្វិតស្វាញនៅរយៈពេល៥ឆ្នាំចុងក្រោយ​ហើយលេចឮថា អ្នកទាំង២ កាច់កុងគ្នាខ្លាំងរហូតដល់លេចឮថា ព្រាប សុវត្ថិ ដើរចេញពីហង្សមាស ទៅចូល Galaxy ព្រោះមិនចង់នៅភ្នំ១មានខ្លា២ក្ដី ប៉ុន្ដែនៅថ្ងៃរៀបការប្អូនប្រុសថៅកែ Galaxy កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នោះ គេឃើញព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដឹកដៃប្រពន្ធរាំស្លូវឱបប្រពន្ធក្បែរគ្នា ដោយគ្មានបញ្ហាជាមួយគ្នានោះទេ។

ក្រៅពីលេចឮថា ព្រាប សុវត្ថិ ត្រៀមជិះលុយធំទិញ Rolls Royce នោះ អតីតកំពូលតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស រូបនេះ មានរថយន្ដទំនើបជិះឆ្លាស់គ្នា ដូចជា Ford 12កៅអី, Range Rover និង Alphard ជាដើម ខណៈដែលកូនប្រុសទាំង៣ របស់លោកវិញ ជិះរថយន្ដម្នាក់ ១គ្រឿង មានដូចជា BMW និង Porsche ។

តារាចម្រៀងដែលជ្រកក្រោមដំបូលហង្សមាស ២៣ឆ្នាំ និងច្រៀងបានជាង៣០០០បទនោះ ធ្លាប់ត្រូវបានអ្នកជំនិតលោក ទម្លាយថា គិតត្រឹមឆ្នាំ២០២១នេះ ព្រាប សុវត្ថិ មានទ្រព្យសរុបសល់ចំនួនខ្ទង់៣០លានដុល្លារ។

ក្រៅពីព្រាប សុវត្ថិ ដែលលេចឮថា ត្រៀមជិះ Rolls Royce នោះ មានតារា និងអតីតតារា ដែលកំពុងជិះរថយន្ដលំដាប់សេដ្ឋី Rolls Royce ដូចជា អ្នកនាងស្រីតូច ចំណាន, លី យ៉ាណា និងលោកខេមរៈ សិរីមន្ដ ជាដើម។

ដោយឡែក ទាក់ទងអាជីពចម្រៀងវិញ ព្រាប សុវត្ថិ នៅដើមឆ្នាំ២០២១នេះ ក្រោយចាប់ដៃជាមួយស្រីក្មេង តន់ ច័ន្ទសីម៉ា នៅដើមឆ្នាំ២០២១នេះ ព្រាប សុវត្ថិ ត្រូវបានគេមើលឃើញថា នៅតែជាគូប្រជែងដ៏ស្វិតស្វាញបំផុតជាមួយលោកខេមរៈ សិរីមន្ដ ដដែល ហេតុនេះមហាជនអាចមើលឃើញថា ព្រាប សុវត្ថិ រក្សាតំណែងបានឬអត់នោះ អ្វីៗនឹងដឹងច្បាស់នៅខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះហើយ ព្រោះថា តារាទាំង២ នឹងប្រជែងគ្នា១ឆ្នាំ ពេញតែម្ដងដើម្បីឲ្យដឹងសខ្មៅ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES