Saturday, April 27, 2024
Homeតារាខ្មែរលោកអ៊ុន សិទ្ធា ដឹងភ្លាម បដិសេធភ្លែត "ពុំមែនហ្វេសប៊ុកលោកទេ!"

លោកអ៊ុន សិទ្ធា ដឹងភ្លាម បដិសេធភ្លែត “ពុំមែនហ្វេសប៊ុកលោកទេ!”

ភ្នំពេញ ៖ តារាសម្តែងប្រុសល្បីឈ្មោះ លោកអ៊ុន សិទ្ធា បានចេញមុខបំភ្លឺរឿងត្រូវជនអនាមិក លួចយកឈ្មោះនិងរូបថតរបស់លោកទៅប្រើប្រាស់ បង្កើតគណនីហ្វេសប៊ុក ហើយឆាតបបួលប្រុសៗអ្នកលេងហ្វេសប៊ុករួមភេទ។

តាមរយៈខ្លឹមសារដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក ឃើញថា ជនអនាមិកបានប្រើប្រាស់ឈ្មោះនិងរូបថតរបស់តារាប្រុស អ៊ុន សិទ្ធា និងបានឆាតទៅកាន់បុគ្គលមួយចំនួន ដោយប្រើភាសាបបួលទៅដេកជាមួយ (រួមភេទ)។ ប៉ុន្តែ ក្រោយពេលមានការបែកធ្លាយ ត្រូវបានសាមីខ្លួន លោកអ៊ុន សិទ្ធា ចេញមុខប្រតិកម្មឆ្លើយតបបំភ្លឺ ដោយបដិសេធថា នោះជាគណនីហ្វេសប៊ុកក្លែងក្លាយ ដែលមានជនអនាមិកប្រើប្រាស់ ក្នុងចេនាមិនល្អ បំផ្លាញកិត្តិយសរបស់លោក។

តារាសម្តែង អ៊ុន សិទ្ធា បានបញ្ជាក់ថា គណនីហ្វេសប៊ុក ខាងលើ ដែលចេះតែឆាតទៅបបួលគេឯងរួមភេទនោះ ពុំមែនជារបស់លោកទេ។ លោកបានចាត់ទុកសកម្មភាពនេះ ជាទង្វើដ៏ថោកទាប និងគួរឲ្យស្អប់ខ្ពើមបំផុត។ យ៉ាងណា សម្រាប់វិធានការផ្លូវច្បាប់ លោកមិនទាន់បញ្ជាក់ទេ។

ជាមួយនេះ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកអ៊ុន សិទ្ធា បានបង្ហោះរូបភាពគណនីហ្វេសប៊ុកក្លែងក្លាយ ដែលយកឈ្មោះនិងរូបថតរបស់លោកទៅប្រើ ឆាតសុំគេរួមភេទនោះ នៅក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក ជាមួយសំណេរបញ្ជាក់ថា “សូមបងប្អូនប្រុងប្រយ័ត្នបុគ្គលម្នាក់នេះផង មិនដឹងគាត់មានជំងឺអីទេ ឆាតបបួលគេមកដេកជាមួយ ស្ទើរតែគ្រប់គ្នា។ បើមិនចូលចិត្តខ្ញុំទេ ក៏មិនគួរធ្វើដាក់ខ្ញុំដល់ថ្នាក់នេះដែរ សូមបងប្អូនជួយ report បុគ្គលម្នាក់នេះផង ព្រោះនេះមិនមែនជា acc របស់ខ្ញុំទេ។ សូមអរគុណ…”៕

RELATED ARTICLES