Friday, April 26, 2024
Homeតារាខ្មែររ៉ាប៊ី ដាក់គោលការណ៍ មិនយកប្តីអាណិកជន ហើយបើវ័យចំណាស់ អែបកៀន

រ៉ាប៊ី ដាក់គោលការណ៍ មិនយកប្តីអាណិកជន ហើយបើវ័យចំណាស់ អែបកៀន

តារាចម្រៀងថោន កញ្ញាផាន វីរ៉ាទី ហៅរ៉ាប៊ី បានឲ្យដឹងថា សម្រាប់បុរសតាមស្នេហានាងមានទាំងប្រុសក្នុងនិងក្រៅស្រុក តែសម្រាប់គោលការណ៍ផ្ទាល់ខ្លួន នាងមិនដែលមានបំណងចង់បានប្ដីអាណិកជននោះទេ ដោយសារតែមិនចេះរស់នៅស្រុកគេ ហេតុនេះហើយនាងសូមជ្រើសផ្លូវសាងស្នេហ៍ ”ជួញជិត ប្រសើរជាងជួញឆ្ងាយ”។

រ៉ាប៊ី អះអាងសាជាថ្មីថា ការទៅបរទេស គឺអាចទៅលេងកម្សាន្ដបានត្រឹមរយៈពេល១ទៅ២ខែ តែបើឲ្យទៅរស់នៅជាអចិន្ត្រៃយ៍តែម្ដង នាងមិនចេះរស់នៅស្រុកគេទេ ព្រោះក្នុងចិត្តចង់តែរស់នៅស្រុកខ្មែរ។

ម្ចាស់បទ ”មីខ្មៅ” រូបនេះ វាចាដែរថា មានប្រុសក្រៅស្រុកតាមញ៉ែ តែសំខាន់លើខ្លួនឯងទេ ព្រោះថា នាងមិនមែនចិត្តងាយ គេញ៉ែបានៗនោះឡើយ។

ការប្រកាសបិទផ្លូវប្រុសក្រៅស្រុកតាមស្នេហានេះដែរ ធ្វើឲ្យគេសង្ស័យថា កញ្ញារ៉ាប៊ី មានកំណាន់ចិត្តជាប្រុសក្នុងស្រុករួចទៅហើយ ព្រោះថា រយៈពេលចុងក្រោយនេះ នាងកាន់តែកើនទ្រព្យច្រើនឡើងៗ ស្ទើរតែមិនគួរឲ្យជឿ ដោយក្រៅពីទិញបានផ្ទះ៣ រថយន្ដ៣ នោះ ថ្មីៗនេះ កញ្ញារ៉ាប៊ី ក៏បានចំណាយលុយជិត១០ម៉ឺនដុល្លារថែមទៀត ទិញបន្ទប់ខុនដូ នៅជាប់មាត់ទន្លេ ផងដែរ។

ប៉ុន្ដែកញ្ញារ៉ាប៊ី ថាទ្រព្យទាំងនោះជាញើសឈាមដែលនាងរកបានពីអាជីពចម្រៀង និងស្ពត រួមទាំងការធ្វើជាទូតសុច្ឆន្ទៈឲ្យផលិតផលមួយចំនួន គ្មានប្រុសណាជួយនោះទេ។ នាងថា នៅរដូវកូវីដ-១៩នេះ ទោះជាបណ្ដាឆាកប្រគំតន្ត្រីនៅតាមខេត្ត ត្រូវបានបិទអស់មែន តែនាងមិនជួបវិបត្តិសេដ្ឋកិច្ចឡើយ ព្រោះថា ទម្លាប់នាងទិញផ្ទះ, រថយន្ដ និងដី គឺទិញផ្ដាច់ៗតែម្ដង មិនដែលមានទម្លាប់ទិញដោយការបង់រំលស់នោះទេ។

ស្រីស្អាតរូបនេះនៅតែត្អូញថា ពេលនេះនាងរកសង្សារថ្មីមិនទាន់បានឡើយ ព្រោះថា នាងស្រលាញ់តែប្រុសក្មេងៗ ហើយចេះថ្នមចិត្តនាង ប្រុសវ័យចំណាស់ នាងគ្មានអារម្មណ៍ទេ អីចឹងប្រុសក្មេងចិត្តស្មោះសម័យនេះ ពិបាករកណាស់។

អតីតពិធីការិនីហង្សមាស រូបនេះថា ឆ្នាំនេះនាងមានអាយុ២៧ឆ្នាំហើយ តែមិនទាន់អាចកំណត់ពេលថា រៀបការនៅឆ្នាំណា អាយុប៉ុន្មានបានទេ ព្រោះមិនទាន់ច្បាស់លាស់ជាមួយប្រុសណាម្នាក់ឡើយ៕

RELATED ARTICLES