Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិតុលាការចោទលោកស្រី អ៊ុង ស៊ានស៊ូជី ពីបទពុករលួយ ខណៈធ្លាក់យន្តហោះយោធា ស្លាប់១២នាក់

តុលាការចោទលោកស្រី អ៊ុង ស៊ានស៊ូជី ពីបទពុករលួយ ខណៈធ្លាក់យន្តហោះយោធា ស្លាប់១២នាក់

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១០ មិថុនា ២០២១ បានអោយដឹងថា យន្តហោះយោធាមីយ៉ាន់ម៉ាមួយគ្រឿងបានធ្លាក់នៅក្នុងទីក្រុងMandalay ដែលជាទីក្រុងធំបំផុតលំដាប់ទី២របស់ប្រទេសនេះ ។

ស្ថានីយ៍ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធាបានរាយការណ៍ថាយន្ដហោះនេះបានហោះចេញពីរដ្ឋធានីណៃពីណៃឆ្ពោះទៅទីប្រជុំជន Pyin Oo Lwin ហើយក៏បានធ្លាក់នៅចំងាយ ៣០០ ម៉ែត្រពីរោងចក្រដែក។ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបាននិយាយថាយន្ដហោះនោះមានក្រុមអាកាសយានិកយោធាចំនួន ៦ នាក់និងអ្នកដំណើរ៨នាក់មានទាំងព្រះសង្ឃផងដែរដើម្បីចូលរួមក្នុងពិធីសាសនាមួយនៅឯវត្តព្រះពុទ្ធសាសនា។មិនមានរបាយការណ៍នៃការស្លាប់និងរបួសក្នុងចំណោមប្រជាជននៅលើដីនោះទេ។ 

អ្នកបើកយន្ដហោះនិងអ្នករួមដំណើរម្នាក់បានរួចផុតជីវិតហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធា។នេះបើយោងតាមអ្នកភូមិម្នាក់ដែលនៅក្បែរទីតាំងកើតហេតុ។

គេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យយន្តហោះធ្លាក់នោះទេ ក៏ប៉ុន្តែអាកាសធាតុមិនល្អត្រូវបានគេចាត់ទុកថាជាមូលហេតុដែលនាំអោយធ្លាក់។ ប្រទេសមីយ៉ាន់ម៉ាមានកំណត់ត្រាសុវត្ថិភាពខ្យល់មិនល្អតាំងពីយូរមកហើយ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី ១ កុម្ភៈ ដែលបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយលោកស្រីអ៊ុងសានស៊ូជីកាលពីថ្ងៃធ្វើអោយមានការតវ៉ាជារៀងរាល់ថ្ងៃនៅតាមទីប្រជុំជននិងទីក្រុងនិងការប្រយុទ្ធគ្នានៅតាមព្រំដែនរវាងយោធានិងកងជីវពលជនជាតិភាគតិច៕

តុលាការមីយ៉ាន់ចោទប្រកាន់លោកស្រីអ៊ុងសាន ស៊ូជីពីបទពុករលួយ

 កាលពីថ្ងៃព្រហស្បតិ៍ ទី ១០ មិថុនា ២០២១  តុលាការរបបយោធាមីយ៉ាន់ម៉ាបានធ្វើការចោទប្រកាន់លោកស្រីអ៊ុង សាន ស៊ូជីនិងមន្ត្រីជាន់ខ្ពស់ដទៃទៀតរបស់លោកស្រីពីបទពុករលួយ ជាផ្លូវការ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

កាសែតរដ្ឋបានដកស្រង់សម្តីរបស់គណៈកម្មការប្រឆាំងអំពើពុករលួយថាការចោទប្រកាន់លោកស្រីពាក់ព័ន្ធនឹងការប្រើប្រាស់ដីធ្លីមិនត្រឹមត្រូវសម្រាប់មូលនិធិ Daw Khin Kyi Foundation ដែលលោកស្រីធ្វើជាប្រធានក៏ដូចជាការចោទប្រកាន់មុន ៗ ដែលថា លោកស្រីទទួលយកប្រាក់ចំនួន ៦០ម៉ឺនដុល្លារនិងមាសចំនួន ៦ដុំ។

លោកស្រីត្រូវបានរកឃើញកំហុសប្រព្រឹត្តអំពើពុករលួយដោយប្រើឋានៈរបស់ខ្លួន។ ក្រោមច្បាប់ប្រឆាំងអំពើពុករលួយមាត្រា ៥៥ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំចំពោះអ្នកដែលត្រូវបានរកឃើញថាមានពិរុទ្ធ។

រ៉យទ័រមិនអាចសុំការពន្យល់ពីមេធាវីរបស់លោកស្រីអ៊ុងសាន ស៊ូជីបាននៅឡើយទេ ខណៈអ្នកគាំរបស់លោកស្រីបាននិយាយថា ការចោទប្រកាន់នេះគឺជារឿងនយោបាយ។

គួររំឭកថា លោកស្រី អ៊ុង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ លោកស្រីបានរងបទប្រកាន់៦បទល្មើសមានដូចជា៖ការទិញវិទ្យុទាក់ទង(អាយកូម) ៦គ្រឿងខុសច្បាប់ រំលោភបម្រាមកូវីដ-១៩ក្នុងយុទ្ធនាការបោះឆ្នោតញុះញ៉ង់បង្កចលាចល់ ពុករលួយ និង លួចប​ញ្ចេញព័ត៌មានសម្ងាត់ជាតិជាដើម៕

RELATED ARTICLES