Saturday, April 27, 2024
Homeតារាខ្មែរនី រតនា ចុះខ្សោយ

នី រតនា ចុះខ្សោយ

តារាចម្រៀងហង្សមាសលោកនី ម៉ាប់ ហៅនី រតនា ដែលជាម្ចាស់ពានCambodian Idol  រដូវកាលទី១នោះធ្លាប់ត្រូវបានគេរំពឹងថានឹងអាចធ្វើព្យុះភ្លៀងនៅហង្សមាសដោយប្រជែងជាមួយតារាចម្រៀងខ្លាំងៗដូចជាខេមរៈ សិរីមន្ដ បានជាមិនខានព្រោះរូបគេមានទឹកដមសម្លេងផ្អែមហើយជាអ្នកចម្រៀងដ៍មានប្រជាប្រិយម្នាក់។ប៉ុន្ដែការព្យាករណ៍ទាំងនោះត្រូវបានប្រែប្រួលទៅវិញព្រោះថាក្រោយមានប្រពន្ធនិងកូន១នេះលោកនី ម៉ាប់ បែជាស្ងប់ស្ងាត់និងគ្មានសន្ទុះខ្លាំងដូចការសន្និដ្ឋាននោះឡើយ ខណៈដែលនៅហង្សមាសលោកខេម ប៊ុនថៃ បានធ្វើឲ្យតារាទាំងឡាយពិបាកទប់ទល់។ទោះជាយ៉ាងណានី រតនា តែងតែបង្ហាញពីការស់នៅយ៉ាងមានសុភមង្គលជាមួយប្រពន្ធនិងកូនស្រីហើយកូនប្រសារលោកហេង សុវណ្ណ ដែលជាអ្នកជំនួញទ្រព្យស្ដុកនេះជិះរថយន្ដRange Rover  យ៉ាងកាលីពទៀតផង។

នី រតនា ធ្លាប់និយាយប្រាប់អ្នកយកព័តមានយើងនៅទូរទស្សន៍អាស៊ីអាគ្នេហ៍ថាលោកបានត្រៀមចិត្តកាយរួចហើយចំពោះកេរ្ដិ៍ឈ្មោះក្នុងសិល្បៈព្រោះថាពេលនេះជីវិតត្រូវដល់ពេលមានគូ អីចឹងមិនបារម្ភថាក្រោយមានប្រពន្ធកូនប្រឈមធ្លាក់ចុះឬយ៉ាងណានោះឡើយ។

ក្រៅពីនី រតនា តារាចម្រៀងម៉ៅ ហាជី និងសៅ ឧត្តម ដែលជាបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ Cambodian Idol រដូវកាលទី១នោះក៍ស្ងប់ស្ងាត់ដូចគ្នាផងដែរ ខណៈដែពេលនេះពួកគេមានប្រពន្ធកូនរៀងៗខ្លួន។ដោយឡែកលោកនី ម៉ាប់ វិញត្រូវបានហង្សមាសលើកឲ្យធ្វើជាតួឯករឿង”រាជបុត្រកង្កែប”ចាប់ដៃជាមួយនាងវី ឌីណែត ដើម្បីឲ្យរូបគេបានល្បីថែមទៀតផង ប៉ុន្ដែសន្ទុះរបស់លោកខេម ប៊ុនថៃ មិនអាចធ្វើឲ្យនី រតនា និងម្ចាស់ពានទាំងឡាយទប់ទល់ជាប់ឡើយ។

អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសនិយាយដោយមិនឲ្យដាក់ឈ្មោះថានី រតនា ពិតជាមិនអាចទៅប្រជែងជាមួយខេមរៈ សិរីមន្ដ បានទេព្រោះថាបច្ចេកទេសច្រៀងសម្ដែងខុសគ្នា។ចំពោះការចុះខ្សោយរបស់រតនា នៅពេលនេះដោយសារតែតារាហង្សមាសមានច្រើនមិនបានបុកបទចម្រៀងតែលើតារាណាម្នាក់នោះទេ ខុសពីខេមរៈ សិរីមន្ដ ដែលមានបងប្រុសជាអ្នកនិពន្ធឲ្យច្រៀង។លោកថាជីវិតមនុស្សត្រូវតែមានគូហើយរតនា ធ្លាក់នៅពេលនេះមិនមែនដោយសារតែរឿងមានប្រពន្ធកូនទេគឺមកពីគ្មានបទផ្ទុះ។ដោយឡែកទាក់ទងរឿងរតនា ល្បីភ្លាមរៀបការប្រពន្ធភ្លែតនោះលោកថាព្រោះតែរតនា យកប្រពន្ធជាកូនអ្នកមានហើយស្អាតអីចឹងត្រូវតែសម្របខ្លួនតាមគេ តែបើរតនា យកប្រពន្ធកូនអ្នកក្រឬមិនសូវស្អាតនោះប្រពន្ធនឹងសម្របខ្លួនតាមគេវិញជាមិនខានដូចជាពន្យាពេលរៀបការជាដើម។លោកសង្កត់ថាបើរតនា មិនបានលើកពាននៅហង្សមាសឬគ្មានហង្សមាសបង្កើតកម្មវិធីប្រលងច្រៀងហ្នឹងឡើងទេ រតនា ក៍មិនបានប្រពន្ធកូនអ្នកមានអីចឹងដែរ។

គូរំលឹកថានី រតនា បានដឹកដៃនាងសុវណ្ណ ភក្ដិណា រៀបការកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០១៩ ហើយភរិយាតារាហង្សមាសរូបនេះបានសម្រាលកូនស្រីកាលពីថ្ងៃទី៦ខែមីនាឆ្នាំ២០២០ដោយដាក់ឈ្មោះថានីវណ្ណ មែលឡានី  ៕

RELATED ARTICLES